ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ ជាង២ពាន់នាក់ អបអរពិធីបុណ្យពិសាខបូជា
នៅថ្ងៃពុធទី៣ខែឧសភា យោធាមីយ៉ាន់ម៉ា បានលើកលែងទោសដល់អ្នកទោសនយោបាយជាង២០០០នាក់ ដើម្បីអបអរពិធីបុណ្យពិសាខបូជា ខណៈក្រុមគ្រួសារបានប្រមូលផ្តុំគ្នានៅពន្ធនាគារសម្រាប់ការជួបជុំជាមួយមនុស្សជាទីស្រឡាញ់ ដែលត្រូវជាប់ពន្ធនាគារនៅក្នុងការបង្ក្រាបដ៏ខ្លាំងក្លាមួយលើក្រុមប្រឆាំង។

យោធាបានចាប់ខ្លួនបាតុករនិងសកម្មជនរាប់ពាន់នាក់ ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ដែលបានបញ្ចប់ការដឹកនាំតាមបែបប្រជាធិបតេយ្យ និងបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចល។
យោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងទោស ត្រូវបានផ្តល់ឲ្យទណ្ឌិតដែលទទួលទោសតាមក្រមព្រហ្មទណ្ឌ ៥០៥ (a) ចំនួន ២១៥៣នាក់។

អ្នកយកព័ត៌មាន AFP និយាយថា បន្ទាប់ពីសេចក្តីប្រកាស មនុស្សប្រហែល៥០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein សម័យអាណានិគមរបស់ទីក្រុង យ៉ាំងហ្គោន។
ជាធម្មតា មីយ៉ាន់ម៉ា តែងតែផ្តល់ការលើកលែងទោសដល់អ្នកទោសរាប់ពាន់នាក់ ដើម្បីអបអរពិធីបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា។

ហើយការប្រកាសនៅថ្ងៃពុធនេះ បានធ្វើឡើងខណៈរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang កំពុងស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់កិច្ចពិភាក្សាជាមួយក្រុមឧត្តមសេនីយ៍ដែលអន្តរជាតិមិនសូវទទួលស្គាល់។
កាលពីថ្ងៃអង្គារ លោក Qin Gang បានជួបប្រមុខយោធា Min Aung Hlaing ដែលរឿងនេះ ធ្វើឲ្យលោកក្លាយជាមន្ត្រីចិនមានឋានៈខ្ពស់ជាងគេបំផុត ដែលបានជួបឧត្តមសេនីយ៍កំពូលចាប់តាំងពីរដ្ឋប្រហារ។
គួរបញ្ជាក់ថា មនុស្សជាង ២១០០០ នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីយោធា បានទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង ៣ ពាន់នាក់ ឲ្យសប្បាយរីករាយថ្ងៃចូល ឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


