ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ដោះលែងអ្នកទោសជាង ៣ ពាន់នាក់ ឲ្យសប្បាយរីករាយថ្ងៃចូលឆ្នាំថ្មី
យោធាមីយ៉ាន់ម៉ាបានប្រកាសដោះលែងអ្នកទោសចំនួន ៣,១១៣ នាក់ រួមមានទាំងជនបរទេសចំនួន ៩៨ នាក់ផងដែរ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រទេសនេះ ។
លោកឧត្តមសេនីយឯក អ៊ុង លីនវ៉េ (Aung Lin Dwe) អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបាននិយាយថា “ការលើកលែងទោសនេះ គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន់ម៉ា និងដើម្បីនាំមកនូវភាពរីករាយសម្រាប់ប្រជាជន ក៏ដូចជាដោះស្រាយបញ្ហាមនុស្សធម៌” ។
ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍របស់យោធាមីយ៉ាន់ម៉ានៅថ្ងៃចន្ទនេះ មិនបានបញ្ជាក់ថាតើឥស្សរជនសំខាន់ៗរូបណាខ្លះដែលត្រូវបានជាប់ពន្ធនាគារ បន្ទាប់ពីប្រឆាំងការដណ្តើមអំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ នឹងត្រូវបានដោះលែងនោះទេ ។
យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា ចាប់តាំងពីយោធាមីយ៉ាន់ម៉ាដណ្ដើមបានអំណាចកាលពី ២ ឆ្នាំមុន យ៉ាងហោចណាស់មនុស្ស ១៧,៤៦០ នាក់ត្រូវបានចាប់ឃុំខ្លួន និង ៣,២៤០ នាក់ត្រូវបានសម្លាប់ដោយយោធាមីយ៉ាន់ម៉ា ដោយសារតែប្រឆាំងនឹងរដ្ឋប្រហារ ។
គួរបញ្ជាក់ថា យោធាតែងតែផ្តល់ការលើកលែងទោសដល់អ្នកទោសមីយ៉ាន់ម៉ា ប៉ុន្តែចំនួននៅឆ្នាំនេះ និងឆ្នាំ ២០២២ គឺតិចជាងការដោះលែងអ្នកទោស ក្នុងឱកាសបុណ្យពុទ្ធសាសនាដូចគ្នាកាលពីឆ្នាំ ២០២១ ដែលមានចំនួន ២៣,០០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃចូលឆ្នាំថ្មីនៅ ថៃ ឆក់យកជីវិតមនុស្សជិត ២០០ នាក់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ