ជីវិតកម្សាន្ដ
អតីតសង្សារ ប្រាប់ទំនាក់ទំនងឡើងវិញជាមួយ នាយ ចឺម ជាថ្មី!
ក្រោយផ្ដាច់ទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងសម្បូរស្នេហ៍ នាយ ចឺម មានរយៈពេលប្រមាណជិត ១ ឆ្នាំ មកនោះ ថ្មីៗនេះស្រាប់តែអតីតសង្សារតារាប្រុសរូបនេះ គឺអ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម បានទម្លាយរម្លឹកនូវអនុស្សាវរីយ៍ឡើងវិញ ហើយថែមទាំងបញ្ជាក់ពីទំនាក់ទំនងរវាងនាង និងនាយ ចឺម ជាថ្មី។

គេធ្លាប់ចាំបានថា កាលពីអំឡុងចុងឆ្នាំ ២០២២ កន្លងទៅ អ្នកមេម៉ាយរូបស្រស់ សេង សុខឃីម បានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយនាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយដំណឹង នៃការបែកបាក់នេះគេឃើញអ្នកនាង សេង សុខឃីម តែងទម្លាយសារចេញពីចិត្តជាបន្តបន្ទាប់។

យ៉ាងណាមិញ ក្រោយរឿងរ៉ាវនេះត្រូវបានស្ងប់ស្ងាត់មួយរយៈពេល បន្ទាប់ពីការចែកផ្លូវដើរផ្សេងគ្នានោះ ស្រាប់តែអ្នកនាង សេង សុខឃីម បានរម្លឹកដល់អតីតកាល និងអនុស្សាវរីយ៍ល្អជាច្រើនធ្លាប់សាងឡើងរួមគ្នាជាមួយ នាយ ចឺម។ ក្នុងនោះ អ្នកនាង សុខឃីម ក៏បានបញ្ជាក់ច្បាស់ជុំវិញទំនាក់ទំនងជាមួយនាយ ចឺម អំឡុងបច្ចុប្បន្ននេះផងដែរ។

អ្នកមេម៉ាយចាយរាងរូបស្រស់ សេង សុខឃីម បានបញ្ចេញវីដេអូមួយ ដោយភ្ជាប់នឹងខ្លឹមសារខ្លីដូច្នេះថា «អនុស្សាវរីយ៍ល្អៗ ខ្ញុំនឹងចាំទុក ពេលនេះត្រឹមជាបងប្រុស គឺល្អបំផុតហើយ»។ មានការលើកឡើងផ្សះផ្សាពីអ្នកគាំទ្រមួយចំនួន ដោយចង់ឲ្យអ្នកទាំងពីរត្រូវគ្នាវិញ ក្នុងនោះមានមតិថា ត្រូវគ្នាវិញទៅបង , មិត្តភាពក្លាយជាស្នេហា តែស្នេហាមិនអាចក្លាយជាមិត្តភាពបានទេ។ ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកនាង សេង សុខឃីម បានបញ្ជាក់ទៅវិញច្បាស់ៗថា ពេញនេះអាចហើយបង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


