ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារអាកាស សម្លាប់មេបញ្ជាការក្រុមជីហាដឥស្លាម ៣នាក់នៅ ហ្គាហ្សា
ជនជាតិប៉ាឡេស្ទីនចំនួន១២នាក់ រួមទាំងមេបញ្ជាការបីនាក់ នៃក្រុមសកម្មប្រយុទ្ធឥស្លាមជីហាដផងដែរ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើជ្រោយហ្គាហ្សា។
មន្ត្រីសុខាភិបាលប៉ាឡេស្ទីននិយាយថា ស្ត្រី៣នាក់និងកុមារ៣នាក់គឺស្ថិតក្នុងចំណោមអ្នកស្លាប់ខណៈ មនុស្ស២០នាក់ផ្សេងទៀតបានរងរបួស។
ការវាយប្រហារនេះកើតឡើង ចំពេលអ៊ីស្រាអែលនិយាយថា ខ្លួនបានបើកប្រតិបត្តិការមួយ សំដៅលើក្រុមសកម្មប្រយុទ្ធ ដែលបង្កការគំរាមកំហែង ដល់ពលរដ្ឋរបស់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជីហាដឥស្លាមបានប្តេជ្ញាសងសឹក ហើយក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅហ្គាហ្សា ត្រូវបានគេរំពឹងថា នឹងឆ្លើយតបដោយការបាញ់រ៉ុកកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលវិញ។
យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែល ៤០គ្រឿងបានបើកការវាយប្រហារនៅយ៉ាងសន្ធាប់មុនពេលព្រឹកព្រលឹមនៅទូទាំងតំបន់ហ្គាហ្សា ដោយកម្ទេចផ្ទះសម្បែង និងបង្កការភ័យស្លន់ស្លោក្នុងចំណោមអ្នកស្រុក។
លើសពីនេះ យោធាអ៊ីស្រាអែលនិយាយថា ក្រៅពីការកំណត់គោលដៅលើសកម្មប្រយុទ្ធទាំងបីនាក់ យន្តហោះរបស់ខ្លួនក៏បានវាយប្រហារទីតាំងចំនួន១០ដែលប្រើសម្រាប់ផលិតអាវុធ និងទីតាំងយោធាជីហាដឥស្លាមចំនួន៦ផងដែរ។
ទន្ទឹមនោះ កងពល al-Quds របស់ក្រុមជីហាដឥស្លាម បានកំណត់អត្តសញ្ញាណអ្នកទាំង៣ថាមានឈ្មោះ Jihad Shaker al-Ghannam ជាលេខាធិការនៃក្រុមប្រឹក្សាយោធា al-Quds, លោក Khalil Salah al-Bahtini ជាមេបញ្ជាការតំបន់ភាគខាងជើងរបស់ខ្លួន និងលោក Tariq Muhammad Ezzedine ជាមេដឹកនាំសកម្មភាពយោធានៅតំបន់ West Bank៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ក្រុមហាម៉ាស ចាប់បានត្រីដូហ្វីនចារកម្មអ៊ីស្រាអែល បំពាក់អាវុធ អាចធ្វើឃាតអ្នកប្រយុទ្ធនៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


