ព័ត៌មានអន្ដរជាតិ
តុលាការថៃ កាត់ទោសប្តីប្រពន្ធមួយគូ ឲ្យជាប់ពន្ធនាគារជាង ១ម៉ឺនឆ្នាំ
កាលពីថ្ងៃពុធទី១០ខែឧសភា តុលាការថៃបានកាត់ទោសប្តីប្រពន្ធមួយគូ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ១២៦៤០ឆ្នាំ បន្ទាប់ពីរកឃើញថា ពួកគេមានទោសពីបទឆបោកប្រាក់រាប់លានដុល្លារពីមនុស្សជាង២០០០នាក់ក្នុងគម្រោង Ponzi។
ទោះបីជាយ៉ាងណាក៏ដោយ តុលាការឧក្រិដ្ឋកម្មរបស់ប្រទេសថៃ បានបន្ថយទោសរបស់ពួកគេមកនៅត្រឹម៥០៥៦ឆ្នាំ ដោយសារតែនាង Wantanee Tippaveth និងស្វាមីឈ្មោះ Methi Chinpha បានសារភាពទោសចំពោះឧក្រិដ្ឋកម្ម ដែលពួកគេបានប្រព្រឹត្តក្នុងឆ្នាំ២០១៩។

ម្យ៉ាងវិញទៀត យោងទៅតាមច្បាប់ពិសេសមួយបានកំណត់ថា ជនល្មើសដូចក្នុងករណីនេះ មិនត្រូវជាប់ពន្ធនាគារលើសពី២ទស្សវត្សរ៍នោះទេ ដោយមានន័យថា អ្នកទាំង២ ទំនងជាត្រូវជាប់ពន្ធនាគារត្រឹម២០ឆ្នាំប៉ុណ្ណោះ ខណៈទោសនៅសល់ នឹងត្រូវព្យួរទុកពេញមួយជីវិត។
ក្នុងអំឡុងសវនាការ តុលាការបានប្រកាសថា ប្តីប្រពន្ធមួយគូនេះ រួមនឹងមនុស្សប្រាំពីរនាក់ផ្សេងទៀត បានប្រើ Facebook ចន្លោះខែមីនា ដល់ខែតុលាឆ្នាំ២០១៩ ដើម្បីប្រមូលមនុស្សឲ្យវិនិយោគលើគម្រោងសន្សំប្រាក់ ដែលសន្យាផ្តល់ផលចំណេញដល់ទៅ៩៣ភាគរយ។
ដើម្បីបញ្ចុះបញ្ចូលមនុស្ស នាង Wantanee តែងតែបង្ហោះវីដេអូតាមអនឡាញ អួតអាងអំពីមាសពេជ្រដ៏ឆើតឆាយ នៅក្នុងហាងគ្រឿងអលង្ការដែលនាងកាន់កាប់ ប៉ុន្តែតាមពិតទាំងនោះគឺជារបស់កាឡៃ។
ប៉ូលិសនិយាយថា ការបង្ហោះបែបនេះ រួមជាមួយនឹងរូបថត បង្ហាញពីរបៀបរស់នៅដ៏ឡូយឆាយរបស់នាង គឺបានទាក់ទាញជនរងគ្រោះ ហើយមនុស្សសរុប២៥៣៣នាក់បានចូលរួមក្នុងគម្រោងនេះ ដោយវិនិយោគប្រាក់ប្រហែល១.៣ពាន់លានបាត (៣៨ ៤៩០ ៥៧៦ដុល្លារអាមេរិក)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ប៉ូលិសថៃរកឃើញលុយ ៧៨ លានបាត ក្នុងគណនីរបស់ឃាតកបំពុលសម្លាប់មនុស្សដោយសារធាតុ Cyanide
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


