ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃរកឃើញលុយ ៧៨ លានបាត ក្នុងគណនីរបស់ឃាតកបំពុលសម្លាប់មនុស្សដោយសារធាតុ Cyanide
អគ្គស្នងការរងនគរបាលជាតិបាននិយាយថា ប៉ូលិសបានតាមដានគណនីធនាគារជាច្រើនហើយរកឃើញទឹកប្រាក់សរុបចំនួន ៧៨ លានបាត ជាប់ពាក់ព័ន្ធនឹងឃាតក Sararat ឬ Am ដែលបំពុលសម្លាប់មនុស្សដោយសារធាតុ Cyanide កក្រើកប្រទេសថៃកន្លងមក។

ឧត្ដមសេនីយ៍ Surachat Hakparn បាននិយាយកាលពីថ្ងៃអង្គារថា មានលំហូរថេរនៃការផ្ទេរប្រាក់ទៅកាន់គណនីធនាគារផ្សេងៗគ្នាពីមនុស្សយ៉ាងហោចណាស់ ១២ នាក់។ លោកបន្តថា ហេតុនេះប៉ូលិសកំពុងពិនិត្យមើលបន្ថែមទៀតលើការផ្ទេរ ដើម្បីដោះស្រាយទំនាក់ទំនងជាមួយជនសង្ស័យ។
លោក Surachate បានបន្ថែមថា ប៉ូលិសកំពុងពន្លឿនការប្រមូលភស្តុតាងសំខាន់ៗ ហើយអាចទទួលបានដីកាចាប់ខ្លួនបន្ថែមទៀតសម្រាប់បុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ។ ក្នុងនោះ ប៉ូលិសក៏ជឿថាឃាតក Sararat បានបំពុលជនរងគ្រោះ ១៤ នាក់ដើម្បីលួចវត្ថុមានតម្លៃរបស់ពួកគេហើយគេចពីបំណុលដែលនាងជំពាក់ ខណៈជនរងគ្រោះម្នាក់បានរួចជីវិត ហើយបានរាយការណ៍ប្រាប់ប៉ូលិស ។
ក្រោយមកប៉ូលិសបានចាប់ខ្លួន Sararat នៅអគាររដ្ឋាភិបាល Chaengwattana ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៥ ខែមេសា។ រហូតមកដល់ពេលនេះ នាងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតចំនួន ១០ ស្របពេលដែលប៉ូលិសបាននិយាយថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ ដើម្បីកាត់ទោសនាងចំពោះការស្លាប់ទាំង ១៤ នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាការថៃសម្រេចកាត់ទោសជនជាប់ចោទ ២ រូប ឲ្យជាប់ពន្ធនាគារ ជុំវិញការស្លាប់របស់ Tangmo
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


