ព័ត៌មានជាតិ
កំណាត់ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ១ខ្សែទៀត ត្រូវមន្ទីរសាធារណការខេត្តព្រះវិហារជួសជុលដើម្បីសម្រួលច្រកសេដ្ឋកិច្ច
ព្រះវិហារ ៖ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុល ថែទាំឡើងវិញនូវកំណាត់ផ្លូវ១ខ្សែទៀត ដែលជាផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីសម្រួលការធ្វើចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ថែមទៀត។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តធ្វើការជួសជុល ថែទាំ លើកំណាត់ផ្លូវខេត្តលេខ២PVH៤ ប្រវែង ៣២គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្វាយជ្រុំ ដល់ ជើងភ្នំអានសេះ ដោយធ្វើការថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់។

លោកសំ លាងទ្រី ក៏បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវខេត្តលេខ2PVH៤ គឺជាប្រភេទផ្លូវក្រាលគ្រួសក្រហម តាមផ្លូវក្រវាត់ព្រំដែន កម្ពុជា-ថៃ ជាផ្លូវដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់ថែមទៀតផង។

លោកសូមសំណូមពរបងប្អូនបើកបរដោយប្រុងប្រយ័ត្ន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជៀសវាងការកើតឡើងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


