ព័ត៌មានជាតិ
ផ្លូវលំប្រវែង ៥០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី ទៅឃុំចុងផ្លាស់ ត្រូវបានជួសជុលឡើងវិញ
ផ្លូវលំមួយខ្សែប្រវែងប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ឆ្ពោះទៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ែមាស Renaissance ហៅកាត់ថាក្រុមហ៊ុនអូរខ្វាវ ចាប់ផ្ដើមជួសជុលឡើងវិញ កាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅ។

ផ្លូវមួយខ្សែនេះ ជាគម្រោងរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ឃុំសង្កាត់ចំនួន៤ ពីក្រុងសែនមនោរម្យ គឺមានសង្កាត់មនោរម្យ សង្កាត់រម្យនា ឃុំមេម៉ង និឃុំចុងផ្លាស់។ ផ្លូវនេះ ជាមធ្យោបាយធ្វើដំណើរតែមួយគត់សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើទៅមក ពីក្រុងសែនមនោរម្យឆ្ពោះទៅឃុំសង្កាត់ ទាំង៤នោះ។
ក្រុមការងារជួសជុល បានបញ្ជាក់ថា គម្រោងជួសជុល រំពឹងថាបញ្ចប់ក្នុងពេលឆាប់ៗ ពោលគឺមុនរដូវរស្សាមកដល់ ដោយចាប់ផ្ដើមពីការចាក់ចាក់ថ្ម និងក្រួសក្រហម នៅកន្លែងដែលរងការខូចខាតខ្លាំង។

ប្រជាពលរដ្ឋដែលរស់នៅឃុំសង្កាត់ទាំងបួន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ពេលឃើញមន្រ្តីជំនាញចាប់ផ្ដើមជួសជុលស្ថាបនាផ្លូវនេះឡើងវិញ ដោយសារកន្លងមក ផ្លូវមួយខ្សែនេះមានភាពលំបាកខ្លាំងណាស់ក្នុងការធ្វើដំណើរ។ ពួកគាត់ក៏រំពឹងដែរថា នាថ្ងៃអនាគត ផ្លូវនេះ នឹងអាចស្ថាបនាជាផ្លូវចាក់កៅស៊ូ ដើម្បីឲ្យកាន់តែងាយស្រួល និងមិនងាយរងការខូចខាតនារដូវវស្សា៕
អត្ថបទ៖ រៀម សុខហេង




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


