ព័ត៌មានអន្ដរជាតិ
តើលោក ប្រាយុទ្ធ និយាយផ្ដាំផ្ញើអ្វីខ្លះ បន្ទាប់ពីចាញ់ឆ្នោត?
លោក ប្រាយុទ្ធ ចាន់អូចា ហាក់ស្ងប់ស្ងាត់ និងមិនមានប្រតិកម្មអ្វីគួរឲ្យកត់សម្គាល់នោះទេ បន្ទាប់ពីរងបរាជ័យយ៉ាងចាស់ដៃក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ក្រោមកណ្ដាប់ដៃរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) ខណៈកន្លងមកលោកក៏ធ្លាប់លើកឡើងផងដែរថា លោកទទួលស្គាល់ និងគោរពលទ្ធផលបោះឆ្នោត ។

ប៉ុន្តែទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីថៃដែលផុតអាណត្តិរូបនេះក៏បានចេញមកនិយាយផ្ដាំផ្ញើ ជាពិសេសលោកបានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតគាំទ្រលោក និងបានអបអរសាទរដល់គណបក្សដែលឈ្នះឆ្នោតទាំងអស់ផងដែរ ។
លោក ប្រាយុទ្ធ បាននិយាយថា “ការបោះឆ្នោតបានបញ្ចប់ទៅហើយ ហើយក៏សូមអរគុណចំពោះការបោះឆ្នោតរបស់ប្រជាពលរដ្ឋផងដែរ ហើយខ្ញុំសូមអបអរសាទរដល់គណបក្សទាំងអស់ដែលទទួលបានសំឡេងឆ្នោតពីប្រជាពលរដ្ឋ” ។

លោកឧត្តមសេនីយ៍រូបនេះបានបន្ថែមទៀតថា “ចាប់ពីពេលនេះទៅ វាគឺជាការផ្លាស់ប្តូរ និងការបង្កើតរដ្ឋាភិបាលថ្មី ។ ប្រជាជនថៃទាំងអស់ត្រូវចេះស្រឡាញ់គ្នា និងរួបរួមគ្នាដើម្បីប្រទេសជាតិ កុំបង្កជម្លោះ រួមគ្នាអភិវឌ្ឍប្រទេស ដើម្បីរក្សាបានភាពរីកចម្រើន និងនិរន្តរភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទាំងនៅពេលនេះ និងពេលអនាគត” ។
គួរបញ្ជាក់ថា គណបក្សថៃរួបរួមជាតិ (UNT) របស់លោក ប្រាយុទ្ធ មិនទទួលបានអាសនៈសភាច្រើនដូចការរំពឹងទុកនោះទេ ពោលគណបក្សមួយនេះបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងចំណោមអាសនៈសភាចំនួន ៥០០ អាសនៈ ខណៈបក្សចលនាឆ្ពោះទៅមុខ របស់បេក្ខជននាយករដ្ឋមន្ត្រីថ្មីគឺលោក ភីថា លីមចារើនរ៉ាត់ ទទួលបានរហូតដល់ ១៥១ អាសនៈ តាមពីក្រោយដោយគណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ដែលទទួលបានចំនួន ១៤១ អាសនៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បន្ទាប់ពីចាញ់ឆ្នោត តើលោក ប្រាយុទ្ធ នឹងលែងប្រឡូកក្នុងឆាកនយោបាយ ឬយ៉ាងណា?
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


