ព័ត៌មានជាតិ
ក្រពើភ្នំចំនួន១៤៦ក្បាល ត្រូវបានលែងឲ្យចូលក្នុងជម្រកធម្មជាតិវិញ
ក្រពើភ្នំចំនួន១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។

បើតាមអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)បានឱ្យដឹងថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

អស់រយៈពេលជាង ២០ ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។

អង្គការសត្វព្រៃ និងរុក្ខជាតិបានបន្តថា ទីតាំង ៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
អង្គការសត្វព្រៃ និងរុក្ខជាតិ បានបន្តទៀតថា « ឥឡូវនេះ គម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ»។

គួរបញ្ជាក់ថា ក្រពើភ្នំចំនួន ១៤៦ ក្បាល ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិមានដូចជា ទី១-ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ២៧ ក្បាល ទី២-ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ) ៤៩ ក្បាល ទី៣-ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ០៩ ក្បាល ទី៤-អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង (លែងកូនក្រពើព្រៃ) ២០ ក្បាល ទី៥-អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ (លែងកូនក្រពើព្រៃ) ០៦ ក្បាល ទី៦-ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ខែកុម្ភៈ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ២៥ ក្បាល និងទី៧-ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ (ក្រពើភ្នំតាម៉ៅ) ១០ ក្បាល៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


