ព័ត៌មានអន្ដរជាតិ
Breaking News! ទឹកជំនន់ជិតលិចឃ្លាំងស្តុកវ៉ាក់សាំងកូវីដនៅ អង់គ្លេស
ក្រុមសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយដើម្បីការពារឃ្លាំងមួយ ដែលស្តុកពេញទៅដោយវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីទឹកជំនន់ដែលបង្កឡើងដោយព្យុះ Christoph។

លោក Mark Pritchard មេដឹកនាំក្រុមប្រឹក្សា Wrexham បាននិយាយថា ពួកគេត្រូវបានជូនដំណឹងអំពីគ្រោះទឹកជំនន់នៅតំបន់ឧស្សាហកម្ម Wrexham ដែលកំពុងធ្វើឲ្យឃ្លាំងស្តុកវ៉ាក់សាំង Oxford-AstraZeneca ស្ថិតក្នុងគ្រោះថ្នាក់។
ថ្លែងទៅកាន់វិទ្យុ BBC លោក Cllr Pritchard និយាយថា “យើងមានឧប្បត្តិហេតុមួយនៅឯតំបន់ឧស្សាហកម្ម Wrexham។ វ៉ាក់សាំងកូវីដរបស់សកលវិទ្យាល័យ Oxford ត្រូវបានផលិតនៅទីនោះ ហើយទីនោះមានឃ្លាំងរក្សាទុកវ៉ាក់សាំង។

លោកនិយាយថា “យើងត្រូវធ្វើការជាដៃគូដើម្បីប្រាកដថា យើងមិនបានបាត់បង់វ៉ាក់សាំងក្នុងទឹកជំនន់ទេ”។
ហើយថ្លែងទៅកាន់សារព័ត៌មាន Sky News, លោកបានបន្ថែមថា “ការផ្គត់ផ្គង់វ៉ាក់សាំងអាចមានផលប៉ះពាល់មិនត្រឹមតែនៅ Wrexham ប៉ុណ្ណោះទេ ប៉ុន្តែនៅគឺទូទាំងប្រទេសតែម្តង”។

ពួកគេស្ថិតនៅក្រោមសម្ពាធនិងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ឃ្លាំងអាចត្រូវបានជន់លិចក្នុងទឹកជំនន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Metro

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ