នយោបាយ
តំណាងគណបក្សប្រជាជនកម្ពុជា ពេញចិត្តលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត
តំណាងគណបក្សប្រជាជនកម្ពុជា បានបង្ហាញការពេញចិត្តក្រោយគណបក្សរបស់ខ្លួន ទទួលបានលេខរៀងទី ១៨លើសន្លឹកឆ្នោត។ ការបង្ហាញការពេញចិត្តបែបនេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។

ពិធីនេះ ធ្វើឡើងក្រោមព្រះរាជាអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ ជាលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត។

លោក អ៊ុក គឹមហាន តំណាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅ គ.ជ.ប ថា លោកពេញចិត្តចំពោះលេខរៀងទី ១៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ក្រោយការចាប់ឆ្នោតនៅពេលនេះ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានស្គាល់អំពីឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជា។
តំណាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះថា «ខ្ញុំពេញចិត្ត ទោះស្ថិតនៅកន្លែងណា ក៏ខ្ញុំពេញចិត្តដែរ ព្រោះវាសំខាន់ដូចខ្ញុំបញ្ជាក់អញ្ចឹង គឺប្រជាពលរដ្ឋ លោកស្គាល់ លោកដឹង ឡូហ្គោហ្នឹង (ឡូហ្គោគណបក្សប្រជាជនកម្ពុជា) លោកគូសទៅ វាអត់ខុសទេ»។
លោក អ៊ុក គឹមហាន បានបញ្ជាក់ថា ក្រោយពីទទួលបានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោតហើយ គឺក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ នឹងចុះជម្រាបជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតដល់មូលដ្ឋាន ជាពិសេសនៅក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣តទៅ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅគ្រប់មណ្ឌលបោះឆ្នោតទាំង ២៥រាជធានី-ខេត្ត ដែលមាន ១២៥លើ ១២៥អាសនៈ ហើយមានបេក្ខជនសរុប ២៧៤រូប៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


