ព័ត៌មានអន្ដរជាតិ
ជប៉ុន ត្រៀមមីស៊ីលទុកបាញ់ បន្ទាប់ពីកូរ៉េខាងជើង ប្រកាសបង្ហោះផ្កាយរណប
ទីក្រុងព្យុងយ៉ាង បានជូនដំណឹងដល់ទីក្រុងតូក្យូ អំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ដោយកំណត់ការបាញ់បង្ហោះនៅចន្លោះថ្ងៃទី៣១ខែឧសភា ដល់ថ្ងៃទី១១ខែមិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិជប៉ុនប្រកាសថា រាល់មីស៊ីលរបស់កូរ៉េខាងជើងដែលរំលោភលើទឹកដីរបស់ខ្លួននឹងត្រូវកម្ទេចចោល។ ក្រសួងការពារជាតិ និយាយថា “យើងនឹងចាត់វិធានការម៉ឺងម៉ាត់ជាទីបំផុត ប្រឆាំងគ្រាប់ផ្លោង និងមីស៊ីលផ្សេងទៀត ដែលគេបញ្ជាក់ថា នឹងធ្លាក់ក្នុងទឹកដីរបស់យើង”។
ក្រសួងបន្ថែមថា ខ្លួនកំពុងរៀបចំប្រើប្រាស់ មីស៊ីលស្តង់ដារ៣ (SM-3) ឬ មីស៊ីល Patriot (PAC-3) ក្នុងគោលបំណងកម្ទេចមីស៊ីលរបស់កូរ៉េខាងជើង។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា “ការបាញ់មីស៊ីលណាមួយដោយកូរ៉េខាងជើង ថ្វីបើវាត្រូវបានគេហៅថាផ្កាយរណបក៏ដោយ វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាបញ្ហាធ្ងន់ធ្ងរសម្រាប់សុវត្ថិភាពរបស់ប្រជាជនជប៉ុន”។
គួរបញ្ជាក់ថា ដើម្បីបាញ់បង្ហោះផ្កាយរណបបាន កូរ៉េខាងជើង ត្រូវតែប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ ប៉ុន្តែ ប្រទេសនេះ ត្រូវបានហាមប្រាមមិនឲ្យធ្វើដូច្នេះ ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែជំទាស់ថា កម្មវិធីអវកាសរបស់ទីក្រុងព្យុងយ៉ាង គ្រាន់តែជាលេសប៉ុណ្ណោះ ហើយបានចោទប្រកាន់ថា ការបាញ់បង្ហោះផ្កាយរណប គឺជាមធ្យោបាយជំរុញកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ព្រមាន កូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះផ្កាយរណប
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង