នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ៖ លេខរៀងទី ១៨ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លេខរៀងទី ១៨ របស់គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកឆ្នោត គឺជាលេខហុងស៊ុយ ហើយងាយស្រួលរកណាស់នៅលើសន្លឹកឆ្នោត។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣នេះ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភានេះ បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
ពិធីនេះ ធ្វើឡើងក្រោមព្រះរាជាអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការ-សមាគម ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ ជាលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សម្ដេចអ្នកទៅចាប់ឆ្នោតស្រាប់ហើយ មិនមែនចាប់ប៉ះលេខ ១ ប៉ះលេខ ២អីទេ ចាប់ចំលេខ ១៨ តែម្ដង ហើយ ១៨ ៨បូក ១ ចេញ ៩ ហ្នឹងជាហុងស៊ុយ អាហ្នឹងស្រួលមួយទៅ ដល់មួយទៀត គឺថា ស្រួលរកណាស់ ប្រាប់គ្នាថា លេខ ១៨ហ្នឹង គឺថា នៅខាងស្ដាំដៃ អាជ្រុងចុងក្រោយគេហ្នឹង អាហ្នឹងហើយ»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជា ងាយស្រួលរកណាស់ គឺសញ្ញាទេវតាប៉ាចផ្ដា៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


