ព័ត៌មានជាតិ
អតិថិជនទិញផ្ទះក្នុងបុរី ឡេង ណាវ៉ាត្រា សប្បាយចិត្ត ក្រោយជំនួបមួយជិត ៣ ម៉ោង
អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦A បានធូរស្បើយក្នុងចិត្ត និងសប្បាយរីករាយ បន្ទាប់ពីពួកគាត់បានមកស្វែងយល់ និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ នៅក្នុងបរិវេណបុរីគម្រោង ៦A។

នៅចំពោះមុខអតិថិជនប្រមាណជាង ១០០ នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានស្វាគមន៍ និងថ្លែងអំណរគុណអតិថិជនទាំងអស់ដែលបានទិញផ្ទះ និងផ្ដល់ជំនឿទុកចិត្តដល់គម្រោងសាងសង់ផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦A។

អ្នកឧកញ៉ាមានប្រសាសន៍ទទួលស្គាល់ថា រហូតមកដល់ពេលនេះគម្រោងសាងសង់ផ្ទះត្រូវបានបញ្ចប់ជាច្រើនពាន់ល្វែងនៅតាមបណ្ដាប្លុកមួយចំនួនហើយ យ៉ាងណាក៏ដោយ ក៏មានគម្រោងផ្ទះនៅតាមប្លុកមួយចំនួនទៀតកំពុងមានភាពយឺតយ៉ាវ និងកំពុងត្រូវបានសាងសង់យ៉ាងមមាញឹកជូនអតិថិជន។

អ្នកឧកញ៉ាមានប្រសាសន៍ថា ក្រុមហ៊ុន ហ្គាឡាក់ស៊ី ពិសេសរូបអ្នកឧកញ៉ាផ្ទាល់ មិនបានបោកប្រាស់ និងមិនរត់ទៅណាចោលគម្រោង ឬការទទួលខុសត្រូវរបស់ខ្លួននោះឡើយ ផ្ទុយទៅវិញ អ្នកឧកញ៉ា នឹងនៅតែបន្តសាងសង់ផ្ទះជូនអតិថិជនរបស់ខ្លួន និងព្រមប៉ះប៉ូវជាសំណងដល់ការខាតបង់ទាំងអស់របស់អតិថិជន ព្រមទាំងបានស្នើសុំពេលវេលាសមស្រប និងការយោគយល់ខ្ពស់ពីសំណាក់អតិថិជនទាំងអស់ ដើម្បីក្រុមហ៊ុនអាចបញ្ចប់គម្រោង និងស្ដារស្ថានភាពដែលកំពុងកើតឡើងចំពោះមុខនេះឲ្យប្រសើរឡើងវិញ ក្រោមរូបភាពឈ្នះ-ឈ្នះទាំងអស់គ្នា។

ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា បានសំណូមពរអតិថិជនទាំងអស់ កុំជឿលើការឃោសនា ឬការញុះញង់ពីជនអគតិមួយចំនួននៅក្នុងបណ្ដាញសង្គមដែលនាំឲ្យខាតបង់ផលប្រយោជន៍របស់ខ្លួន និងរបស់ក្រុមហ៊ុន ពីព្រោះកាលណាក្រុមហ៊ុនដួលរលំ គម្រោងសាងសង់ផ្ទះក៏នឹងត្រូវដួលរលំដូចគ្នា។ អ្នកឧកញ៉ា មានបំណងឲ្យអតិថិជនទាំងអស់ធ្វើដំណើរមកជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ប្រសិនជាមានបញ្ហាណាមួយមិនប្រក្រតី និងចង់ឃើញការរួមដៃគ្នា ដឹកដៃគ្នា ក្នុងនាមជាមហាគ្រួសាររបស់បុរី ឡេង ណាវ៉ាត្រា។

នៅក្នុងជំនួបនេះ អតិថិជនទាំងអស់ ទទួលបានអារម្មណ៍សប្បាយរីករាយនៅពេលបានឮ និងប្រាស្រ័យដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ព្រមទាំងបានដឹងច្បាស់ពីមូលហេតុ នៃភាពយឺតយ៉ាវក្នុងការសាងសង់ផ្ទះជូនពួកគាត់។ អតិថិជនទាំងនេះ ថែមទាំងទទួលបានការយល់ព្រមពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើលក្ខខណ្ឌជាច្រើនទាក់ទងនឹងការសាងសង់ផ្ទះដែលបានស្នើឡើងដោយពួកគាត់។

ក្រោយជំនួបដ៏មានសារៈសំខាន់នេះ អ្នកចូលរួមទាំងអស់ បានពិសាអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ និងយោគយល់គ្នាប្រកបដោយភាពជឿជាក់ និងទុកចិត្ត៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


