Connect with us

សេចក្ដីជូនដំណឹង

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី អញ្ជើញចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែ ១០០

បានផុស

នៅ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការដ្ឋាន និងវឌ្ឍនភាពនៃការសាងសង់ផ្ទះ និងការចាក់ដីក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ៦អា និងគម្រោងជ្រែមួយរយ។ ការចុះពិនិត្យនេះ ក៏មានការអញ្ជើញអមដំណើរដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ កន្លងមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងបន្ត ផ្សព្វផ្សាយ សកម្មភាព អតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរី ដើម្បីស្វែងរកដំណោះស្រាយជាប្រចាំ។ ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរ ឈរលើគោលការណ៍ដោះស្រាយមិនឲ្យអតិថិជន ខាតបង់អត្ថប្រយោជន៍ឡើយ។

ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានជួយសម្របសម្រួលប្លង់ជូនអតិថិជនបុរីឡេង ណាវ៉ាត្រា ស្របពេលបច្ចុប្បន្នក្រុមការងារបុរីក៏កំពុងតែទាក់ទងអតិថិជន ដើម្បីធ្វើការដោះស្រាយបញ្ចប់ជាបន្តបន្ទាប់។ បុរី ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ពីការស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី អាជ្ញាធរពាក់ព័ន្ធ ដើម្បីបន្ដសកម្មភាពការចាក់ដី ការសាងសង់ និងការប្រគល់ប្លង់ រហូតបញ្ចប់គម្រោងទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម