Connect with us

សេចក្ដីជូនដំណឹង

ជំនួបរវាងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន, សម្រួបសម្រួលពីក្រសួងដែនដី ទទួលលទ្ធផលជាវិជ្ជមានក្រោមវប្បធម៌សន្ទនា និងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដោះស្រាយមួយចំនួន

បានផុស

នៅ

ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី ទិញឬលក់ផ្ទះ/ដីឡូតិ៍ គម្រោងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំ បានប្រកាន់យកវប្បធម៌សន្ទនា និងបានពិគ្រោះគ្នា ប្រកបដោយស្មារតីយោគយល់ ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយ ពន្លឿនការងារសាងសង់ផ្ទះ ការចាក់បំពេញដីឡូត៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ និងអាទិភាពរបស់គម្រោង។

គួរបញ្ជាក់ថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អាដែលមានទីតាំងស្ថិតនៅភូមិជ្រៃ មួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម