Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅគណបក្សប្រឆាំងថា កុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាឲ្យសោះ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅគណបក្សប្រឆាំងថា មិនត្រូវដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយ ពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការបដិសេធការចុះបញ្ជីគណបក្សនយោបាយ ដោយសារការខ្វះឯកសារនោះឲ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រាប់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣នេះ។  

សម្ដេចតេជោ ហ៊ុន​ សែន បានប្រាប់ទៅគណបក្សប្រឆាំង ថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុ​កម្ម ឬការតវ៉ាណាមួយទៅលើការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយសារជាសំឡេងរបស់សម្ដេចនាពេលកន្លងមក ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ នៅតែមានតម្លៃសម្រាប់ប្រើប្រាស់។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយសូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្ម ឬស្អីៗ កុំរញ៉េរញ៉ៃ ខ្ញុំបានផ្ដល់សារ សារខ្ញុំនៅតែមានតម្លៃ សូមបញ្ជាក់ ខ្ញុំបានផ្ដល់សារ សាររបស់ខ្ញុំនៅតែមានតម្លៃ ខ្ញុំមិនចាំបាច់ចេញសារទីពីរទេ សារទីមួយនៅតែមានតម្លៃ»។

សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចថា ត្រូវចាប់យកទាំងអស់នូវអ្នកណាក៏ដោយ ដែលចេញមកបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនឲ្យរួចខ្លួនឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម