Connect with us

ព័ត៌មានអន្ដរជាតិ

ភ្ញៀវទេសចរចិនទៅកម្សាន្តប្រទេសថៃជាង ១លាននាក់ ក្នុងឆ្នាំ២០២៣

បានផុស

នៅ

ចំនួនភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកាន់ប្រទេសថៃបន្តកើនឡើងដល់ ១លាននាក់ហើយ នៅពាក់កណ្តាលខែឧសភាកន្លងមកនេះ ស្របតាមគោលដៅរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញភ្ញៀវទេសចរចិនឱ្យបានចំនួន ៥លាននាក់នៅឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១ ខែមិថុនានេះ លោក Chuvit Sirivejkul នាយកប្រចាំតំបន់អាស៊ីបូព៌ាសម្រាប់ទេសចរណ៍ថៃបាននិយាយថា ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន គឺជាប្រយោជន៍ដល់ប្រទេសថៃ ស្របពេលមាននិន្នាការងើបឡើងវិញនៃគ្រប់វិស័យ បន្ទាប់ពីវិបត្តិកូវីដ-១៩។

រដ្ឋាភិបាលថៃរំពឹងថា បរិមាណការចាយវាយរបស់ភ្ញៀវទេសចរចិននឹងកើនដល់ ៤៤៦ពាន់លានបាត។ ប្រទេសថៃកំពុងសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន និងព្យាយាមពង្រីកផ្លូវហោះហើររវាងប្រទេសទាំងពីរ ជាពិសេសផ្លូវហោះហើរទៅកាន់ទីក្រុងបន្ទាប់បន្សំ។

ចំណែកវិទ្យុអាកាសចរណ៍ថៃបានរាយការណ៍ថា ចំនួនជើងហោះហើរត្រង់រវាងប្រទេសថៃ និងចិន ចាប់ពីខែតុលា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣ មានចំនួន ១២,៨០៥ជើង ពោលគឺកើនឡើង៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរំពឹងថា ជើងហោះហើរទំនងជានឹងកើនឡើងដល់ជាង ៤៦,០០០ជើង នៅចុងខែកញ្ញាឆ្នាំ២០២៣នេះ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ dailynews

ចុចអាន៖ ក្មេងប្រុសអាយុ ១២ ឆ្នាំនៅ អាមេរិក បំបែកឯតទគ្គកម្មបញ្ចប់ការសិក្សាមហាវិទ្យាល័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម