នយោបាយ
លោក សុខ ឥសាន៖ ការចោទកម្ពុជាដើរចេញពីលទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាមតិលម្អៀងផ្នែកនយោបាយ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា ការលើកឡើងថា កម្ពុជាកំពុងដើរចេញពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺគ្រាន់តែជាមតិលម្អៀងផ្នែកនយោបាយប៉ុណ្ណោះ។

ការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបែបនេះ គឺក្រោយពីគណបក្សចំនួន២ ជាពិសេស ការអវត្តមានគណបក្សភ្លើងទៀនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ ដោយសារគណៈម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធមិនចុះបញ្ជីគណបក្សនេះសម្រាប់ការឈរឈ្មោះបោះឆ្នោត។ ក្រោយបក្សនេះ មិនអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះបាន មានមជ្ឈដានមតិមួយចំនួនបានលើកឡើងថា កម្ពុជាមិនរំពឹងដើរតាមលទ្ធិប្រជាធិបតេយ្យឡើយ។
ត្រង់បញ្ហានេះ លោក សុខ ឥសាន បានឆ្លើយតបថា ការលើកឡើងទាំងនេះ គឺគ្រាន់តែជាការនិយាយដោយលម្អៀងខាងនយោបាយទៅរកគណបក្សប្រឆាំងប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការដែលគណបក្សទាំង មិនអាចចូលរូមការបោះឆ្នោតបាន គឺជាកំហុសរបស់សាម៉ីគណបក្សខ្លួនឯង ដោយមិនបានបំពេញគ្រប់តាមលក្ខខណ្ឌតម្រូវរបស់ គ.ជ.ប ដែលមានកំណត់ក្នុងនីតិវិធី និងច្បាប់ស្ដីពីការបោះឆ្នោតនេះ។

បើតាមអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បច្ចុប្បន្ន កម្ពុជាមានគណបក្សរហូតដល់ជាង៤០គណបក្ស ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ហើយព្រមជាមួយគ្នានេះ ការបោះឆ្នោតជាតិ អាណត្តិទី៧ខាងមុខ ក៏មានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះដែរ។ ដូច្នេះ លោក បានអះអាងថា បើទោះបីជាមិនមានការចូលរួមរបស់គណបក្សមួយ ឬពីរក្ដី ក៏មិនប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជានោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


