ព័ត៌មានជាតិ
អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ
អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី សកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការប៉ុនប៉ងអូសប្រទេសជាតិឱ្យដើរថយក្រោយវិលទៅរកអតីតកាលដ៏ជូរចត់វិញ ខណៈទណ្ឌិត សម រង្ស៊ី និងគ្នីគ្នាតែងតែងតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា៖«គម្រោងចលនាជាតិតស៊ូដែលផ្ដូចផ្ដើមឡើងដោយលោក សម រង្ស៊ីនោះ គឺជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យធ្លាក់ចូលក្នុងស្រមោលអតីតកាលជាថ្មី»។
លោកបន្តថា៖«លោក សម រង្ស៊ី និងគ្នីគ្នាគាត់តែងតែស្រែកក្ដែងៗតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ អ្នកស្រលាញ់ជាតិជាដើម ប៉ុន្ដែបើយើងសង្កេតមើលពីសកម្មភាពគាត់ គឺដើរបញ្ច្រាសទិស ក្បត់ឧត្តមគតិខ្លួន ក្បត់អ្នកគាំទ្រ និងពលរដ្ឋដែលធ្លាប់ជឿផងដែរ។ ទោះយ៉ាងណាក៏ដោយ នយោបាយបោកបញ្ឆោតរបស់គាត់នេះ លែងមានប្រសិទ្ធភាពចំពោះពលរដ្ឋបន្តទៀតហើយ»។

អ្នកវិភាគរូបនេះបានបន្ថែមថា ការបង្កើតចលនាតស៊ូនៅក្រៅប្រទេសរបស់ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងផ្លួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសកម្មភាពទាំងអស់នេះគ្មាននាំផលចំណេញដល់ជាតិទេ ហើយថែមទាំងធ្វើឱ្យមានការបែកបាក់ និងជាការផ្ដល់ឱកាសសម្រាប់បរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុណ្ណោះ។
ចំណែកលោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ទណ្ឌិត សម រង្ស៊ី តែងតែអួតខ្លួនជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ ប៉ុន្តែគាត់ និងគ្នីគ្នាផ្សេងៗទៀត បានបង្កើតចលនាតស៊ូខុសច្បាប់ ក្រៅប្រព័ន្ធបោះឆ្នោត ញុះញង់ឱ្យពលរដ្ឋដើរខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយផ្ទុយទាំងស្រុងពីប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកដែលពួកគេកំពុងប្រកាន់យក និងកំពុងអនុវត្តយន្តការបោះឆ្នោតសម្រាប់ការជ្រើសរើសមេដឹកនាំរបស់ខ្លួន»។
លោកបានចាត់ទុកការបង្កើតចលនាតស៊ូរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងកាលៈទេសៈនេះថា គឺជាការប៉ុនប៉ងអូសទាញប្រទេសជាតិឱ្យដើរថយក្រោយ និងបង្កឱ្យមានវិនាសសកម្មតាមរយៈនយោបាយប្រើប្រាស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជន អ្នកគាំទ្ររបស់ខ្លួនធ្វើជាឈ្នាន់ទាំងងងឹតងងុល ដើម្បីឈោងចាប់អំណាចដោយខុសច្បាប់។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយរាជរដ្ឋាភិបាលការពារសុខសន្តិភាព ការអភិវឌ្ឍជាតិ ជាពិសេសរួមគ្នាលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមពីកម្ពុជា ខណៈរាជរដ្ឋាភិបាលដែលដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានប្ដូរផ្ដាច់មិនអនុញ្ញាតជាដាច់ខាតឱ្យមានចលនាពីក្រុមណាមួយ ឬបុគ្គលណាមួយ មកបំផ្លាញសុខសន្តិភាពបានឡើយ។
មេដឹកនាំចលនាជ្រុលនិយម សម រង្ស៊ី និងគ្នីគ្នា បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ធ្វើជាផែនការបង្កើតចលនាតស៊ូខុសច្បាប់ ហើយប៉ុនប៉ងឈានទៅការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នក្រៅប្រទេស។ ពួកគេនៅតែចិញ្ចឹមចិត្តញុះញង់ អុជអាល និងបបួលមនុស្សឱ្យបែងចែកបក្ខពួក បែកបាក់គ្នា។
ការភូតភរកុហក បោកប្រាស់ និងការចោទប្រកាន់ខុសពីការពិតមកលើរាជរដ្ឋាភិបាលស្របច្បាប់ បានធ្វើឱ្យពលរដ្ឋ និងអ្នកគាំទ្ររបស់ខ្លួនអស់ជំនឿ ហើយអ្នកដែលធ្លាប់ស្មោះស្ម័គ្រជាមួយក្រុមជ្រុលនិយមទាំងនោះ បានងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាវិញ។
យ៉ាងណាមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានព្រមានទុកមុនថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចអន់ឱនឱ្យក្រុមជ្រុលនិយមទាំងនោះបានឡើយចំពោះការធ្វើសកម្មភាពទាំងឡាយណាដែលហួសព្រំដែនច្បាប់ ក្នុងចេតនាបង្កចលាចលសង្គម និងបង្កើតអស្ថិរភាពក្នុងសង្គមជាតិ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


