ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានបញ្ជាក់ច្បាស់ៗថា លោកនឹងវិលត្រឡប់ចូលស្រុកវិញនៅក្នុងខែកក្កដាខាងមុខនេះ ទោះបីជាមានផលវិបាកយ៉ាងណាក៏ដោយ បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេលប្រមាណ ១៧ ឆ្នាំមកនេះ ។

នៅក្នុងបទសម្ភាសន៍ដែលថតនៅក្នុងប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ, លោក ថាក់ស៊ីន បាននិយាយថា ការប្រកាសចូលស្រុកទេសវិញរបស់លោកលើកនេះ គឹមិនខ្វល់ពីហានិភ័យដែលត្រូវបង្ខំឲ្យលោកជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីរត់ភៀសខ្លួនទៅក្រៅប្រទេសឡើយ ។
ទន្ទឹមនោះ លោក ថាក់ស៊ីន ដែលនឹងឈានដល់វ័យ ៧៤ ឆ្នាំនៅថ្ងៃទី២៦ ខែកក្កដាខាងមុខនេះ ក៏បានរំលឹកឡើងវិញនូវផែនការវិលត្រឡប់មកកាន់ប្រទេសថៃវិញដែរថា “ខ្ញុំធ្លាប់បាននិយាយ និងបញ្ជាក់ហើយពីគម្រោងមួយនេះ ជាពិសេសគឺខ្ញុំកំពុងរង់ចាំកូនស្រីរបស់ខ្ញុំ ផេថងថាន អ៊ុងអ៊ីង ស៊ីណាវ៉ាត់ត្រា ដើម្បីកំណត់កាលបរិច្ឆេទ និងពេលវេលាសម្រាប់ខ្ញុំការវិលចូលស្រុកវិញ” ។

អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃរូបនេះបានបញ្ជាក់បន្ថែមថា គោលបំណងវិលចូលស្រុកនេះផងដែរ មិនមែនផ្ដោតលើរឿងនយោបាយនោះទេ គឺលោកចង់មើលថែចៅទាំង ៧ នាក់របស់លោក ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយរបស់ពួកគេឲ្យផ្ដោតលើការងារ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ថាក់ស៊ីន ត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា ដឹកនាំដោយលោកឧត្តមសេនីយ Sonthi Boonyaratglin នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៦ ។ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ គេចពន្ធ និងរំលោភអំណាចជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ រថភ្លើងបុកគ្នាពេញទំហឹងនៅ ឥណ្ឌា ស្លាប់មនុស្ស ២៣៣ នាក់ និង ៩០០ នាក់រងរបួស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


