ព័ត៌មានជាតិ
៥ ខែ ឆ្នាំ ២០២៣៖ កម្ពុជាបានចំណូល ១៦ លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ
នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៣ មានភ្ញៀវទេសចរបរទេសជាង ៣ សែន នាក់ (៣៤៤.៧៥៧) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលអាចរកចំណូលបានជាង ១៦ លានដុល្លារអាមេរិក។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបង្ហាញថា តំបន់អង្គររកចំណូលបាន១៦ លានដុល្លារពីការលក់សំបុត្រក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ កើនឡើង ៧៦៥ ភាគរយពី ១.៨៥ លានដុល្លារបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែ ឧសភា ឧទ្យាននេះបានស្វាគមន៍ជនបរទេសចំនួន ៤៥,៧៥៩ នាក់ ដែលរកប្រាក់ចំណូលបាន២លានដុល្លារពីការលក់សំបុត្រ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងឆ្នាំ ២០២៣ តាមរយៈព្រឹត្តិការណ៍ធំៗនៅកម្ពុជា កម្ពុជាអាចទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ៤ លានាក់។
ឆ្នាំ ២០២២ កម្ពុជារកចំណូលបានប្រមាណ ១,៤១៥ លានដុល្លារពីទេសចរអន្តរជាតិប្រមាណ ២,២៨ លាននាក់ ខណៈទេសចរជាតិប្រមាណ ១៤ លាននាក់ដែលដើរកម្សាន្តទូទាំងប្រទេស បានផ្តល់ចំណូលប្រមាណ ៦៥០ លានដុល្លារអាមេរិក៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


