ជីវិតកម្សាន្ដ
ប៉ុន្មានប្លង់របស់ រតនា សុខាវត្តី សម្ញែងសម្រស់សិចស៊ី មានទាំងមតិរិះគន់ និងសរសើរ
ជ័យលាភីលំដាប់រងទី ៣ នៃកម្មវិធី Miss Eco International 2023 កញ្ញា រតនា សុខាវត្តី មុននេះ បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា ខណៈបវរកញ្ញារូបនេះបង្ហោះរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត សម្ញែងសាច់សខ្ចី សិចស៊ី លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន។

កត់សម្គាល់នេះពុំមែនទើបជាលើកទី ១ ទេ ដែលបវរកញ្ញារូបស្រស់ កញ្ញា សុខាវត្តី បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈតារាស្រីរូបនេះតែងតែបង្ហោះរូបភាពជាច្រើនសន្លឹក សម្ញែងសាច់សខ្ចី លើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន បង្អួតភ្នែកមហាជន។

តួយ៉ាងបើសង្កេតនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ កញ្ញា រតនា សុខាវត្តី ថ្មីៗនេះ នាងបានបង្ហោះភ្ជាប់រូបភាពសិចស៊ីជាបន្តបន្ទាប់ឲ្យមហាជន និងអ្នកគាំទ្របានឃើញផងដែរ។ ខណៈការបង្ហោះនោះក៏មានការសរសើរ និងរិះគន់ខ្លះៗ ដែរ។ ការបង្ហាញខ្លួនសម្ញែងរូបសម្រស់របស់កញ្ញា សុខាវត្តី កន្លងមក បានធ្វើឲ្យទស្សនិកជនមួយចំនួនចាប់អារម្មណ៍ទៅលើរូបរាងដ៏ស្រស់ស្រឡូនរបស់នាងថែមទៀត។

បវរកញ្ញា រតនា សុខាវត្តី បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈមួយរយៈមកនេះ គឺគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រ ហាក់ហក់ឡើងមិនចាញ់តារារៀមច្បងនោះឡើយ។ មិនតែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង ក៏ជាលទ្ធភាពក្នុងការទាក់ទាញបុរសៗ ឲ្យលង់ស្នេហ៍ទៀតផង។

សូមរម្លឹកថា កន្លងមកអ្នកនិយមតាមដានវិស័យដើរម៉ូដកម្ពុជា ព្រមទាំងអ្នកគាំទ្រ បានសម្ដែងក្ដីរំភើប ដោយចូលរួមអបអរសាទរចំពោះបវរកញ្ញាតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ គឺ កញ្ញា រតនា សុខាវត្តី ដែលអាចទទួលបានជ័យលាភីលំដាប់រងទី ៣ នៃកម្មវិធី Miss Eco Internation al2023៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


