សុខភាព
តើជនបរទេសចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ ចូលកម្ពុជាចាំបាច់ធ្វើចត្តាឡីស័កដែរឬទេ?
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលតាមរយៈបណ្តាញសង្គ Telegram បានថ្លែងថា អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ រួមទាំងការធ្វេីចត្តាឡីស័កផងដែរ ប្រសិនបេីចូលមកកម្ពុជា។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើង ខណៈកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ នៅខែក្រោយនេះ។
ពលរដ្ឋនៅប្រទេសជាច្រើនបានទទួលវ៉ាក់សាំងកូវីដ១៩ រួចទៅហើយ តែទោះជាយ៉ាងណាយើងតាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន ទោះទទួលវ៉ាក់សាំងហើយក្តីជនបរទេសឆ្លងចូលកម្ពុជានឹងត្រូវធ្វើចត្តាឡីស័កដដែល។
គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥៦នាក់ ជាសះស្បើយចំនួន ៤០៣នាក់ និងមិនមានអ្នកស្លាប់នោះទេ ខណៈកាលពីព្រឹកមិញនេះមានឆ្លងថ្មីចំនួន៤នាក់៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


