ព័ត៌មានអន្ដរជាតិ
ណាតូ ពង្រីកកម្លាំងយោធានៅអឺរ៉ុបខាងកើត ឡើងដល់ទ្វេដង ចាប់តាំងពីឆ្នាំ២០២១មក
អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu បាននិយាយកាលពីដើមសប្តាហ៍នេះថា អង្គការណាតូ បានបង្កើនចំនួនទាហានដែលឈរជើងនៅអឺរ៉ុបខាងកើត ដល់ទៅទ្វេដង ពោលគឺពី ៥០០០នាក់ទៅ ១០០០០នាក់ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។

ទោះបីជាយ៉ាងណាក៏ដោយ ផែនការរបស់អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក្នុងការបង្កើនវត្តមានយោធាលើសមុនដល់ទៅ៣០ដង គឺមិនទាន់សម្រេចទេ។
ក្រុមសមរភូមិណាតូថ្មីចំនួនបួន ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ជាមួយនឹងការដាក់ពង្រាយថ្មីនៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី បន្ថែមទៅលើក្រុមសមរភូមិចំនួនបួន ដែលមានស្រាប់នៅអេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ ដែលសុទ្ធតែជាប្រទេសស្ថិតជាប់ព្រំដែនរុស្ស៊ី។

លោកស្រី Lungescu បានប្រាប់កាសែត Washington Post ថា បច្ចុប្បន្ននេះ មានកងទ័ពចំនួន ១០០០០នាក់ ត្រូវបានបានដាក់ពង្រាយពាសពេញក្រុមសមរភូមិទាំងប្រាំបីនេះ បើប្រៀបធៀបទៅនឹង៥០០០នាក់ ក្នុងក្រុមទាំងបួនក្នុងឆ្នាំ២០២១។
លើសពីនេះ លោក Jens Stoltenberg ចង់ឲ្យកងទ័ព១០០០០នាក់នេះ ទទួលបានគាំទ្រដោយកងទ័ពបម្រុងកម្រិតខ្ពស់ចំនួន៣០ម៉ឺននាក់ទៀត។

គួរបញ្ជាក់ថា អង្គការណាតូ បានចាត់ទុកប្រទេសរុស្ស៊ី ថាជាការគំរាមកំហែងដ៏ធំ និងដោយផ្ទាល់បំផុត ចំពោះសន្តិសុខរបស់សម្ព័ន្ធមិត្ត ព្រមទាំងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ អឺរ៉ូ-អាត្លង់ទិក។
យ៉ាងណា ទីក្រុងមូស្គូអះអាងថា ការបន្តពង្រីករបស់ប្លុកនេះ ទៅភាគខាងកើតបន្ទាប់ពីសង្គ្រាមត្រជាក់ និងការទទូចរបស់ខ្លួនលើសមាជិកភាពសម្រាប់អ៊ុយក្រែន គឺជាការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ បញ្ជូនកងទ័ពរាប់រយនាក់ទៀត ទៅកូសូវ៉ូ ក្រោយកើតរឿងចលាចល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


