ព័ត៌មានអន្ដរជាតិ
ណាតូ បញ្ជូនកងទ័ពរាប់រយនាក់ទៀត ទៅកូសូវ៉ូ ក្រោយកើតរឿងចលាចល
អង្គការណាតូ កំពុងដាក់ពង្រាយកងទ័ព៧០០នាក់បន្ថែមទៀត ទៅកាន់តំបន់ភាគខាងជើងកូសូវ៉ូ បន្ទាប់ពីកងរក្សាសន្តិភាពរបស់ខ្លួនចំនួន៣០នាក់ ត្រូវរបួសក្នុងការប៉ះទង្គិចជាមួយក្រុមបាតុករជនជាតិស៊ែប៊ី ចំពេលមានជម្លោះដ៏រ៉ាំរ៉ៃ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង អូស្លូ បន្ទាប់ពីពិភាក្សាជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Store កាលពីថ្ងៃអង្គារទី៣០ខែឧសភាថា “យើងបានសម្រេចចិត្ត ដាក់ពង្រាយទាហានចំនួន៧០០នាក់បន្ថែមទៀត ពីកងកម្លាំងបម្រុងប្រតិបត្តិការសម្រាប់តំបន់បាល់កង់ខាងលិច”។
លោកនិយាយថា អង្គការណាតូ ក៏នឹងដាក់កងវរសេនាតូចបម្រុងបន្ថែម ឲ្យប្រុងជើងការខ្ពស់ផងដែរ ដូច្នេះពួកគេអាចត្រូវបានគេដាក់ពង្រាយភ្លាមៗប្រសិនបើចាំបាច់។
ជាធម្មតា កងវរសេនាតូចមួយ មានទាហានពី៣០០ទៅប្រហែល១០០០នាក់ ខណៈបេសកកម្មរក្សាសន្តិភាព ដែលដឹកនាំដោយណាតូនៅកូសូវ៉ូ ហៅកាត់ KFOR បច្ចុប្បន្នមានទាហានជិត ៣៨០០នាក់។

គួរបញ្ជាក់ថា ជម្លោះនៅកូសូវ៉ូ បានផ្ទុះឡើងក្នុងឆ្នាំ១៩៩៨ នៅពេលជនជាតិភាគតិចបំបែកខ្លួនអាល់បានី បានបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស៊ែប៊ី ហើយក្រោយមកទៀត បានឆ្លើយតបដោយការបង្ក្រាបយ៉ាងឃោរឃៅ។ មនុស្សប្រហែល១៣០០០នាក់ ដែលភាគច្រើនជាជនជាតិអាល់បានី បានបាត់បង់ជីវិត។
នៅទីបំផុត អន្តរាគមន៍យោធារបស់ណាតូក្នុងឆ្នាំ១៩៩៩ បានបង្ខំស៊ែប៊ីឲ្យដកខ្លួនចេញពីទឹកដីនេះ ហើយត្រួសត្រាយផ្លូវសម្រាប់ការបង្កើតបេសកកម្មរក្សាសន្តិភាពរបស់ KFOR។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស៊ែប៊ី បានបដិសេធទទួលស្គាល់ការប្រកាសឯករាជ្យឆ្នាំ ២០០៨ របស់កូសូវ៉ូ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


