នយោបាយ
អតីតតំណាងរាស្ត្រអតីតបក្សប្រឆាំង៣រូប ក្លាយជាបេក្ខជនឈរឈ្មោះឲ្យបក្សលោក ញឹក ប៊ុនឆៃ
លោក យ៉ែម បុញ្ញឫទ្ធិ និងអតីតតំណាងរាស្ត្រអតីតគណបក្សប្រឆាំងចំនួន២រូបទៀត បានក្លាយជាបេក្ខជនឈរឈ្មោះពេញសិទ្ធិតំណាងឲ្យគណបក្សខ្មែរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។

បើតាមបញ្ជីបេក្ខជនឈរឈ្មោះផ្លូវការ គឺលោក យ៉ែម បុញ្ញឫទ្ធិ ដែលជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី៥ នៃអតីតគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិជាថ្មីម្ដងទៀតនៅមណ្ឌលខេត្តព្រៃវែង តំណាងឲ្យគណបក្សខ្មែររួបរួមជាតិ។
រីឯលោក ង៉ោ គឹមជាង អតីតតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង នៃអតីតគណបក្សប្រឆាំងនេះ កាលពីអាណត្តិទី៥ បានក្លាយជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តត្បូងឃ្មុំ និងអតីតតំណាងរាស្ត្រខេត្តព្រៃវែងមួយទៀត គឺលោក ទួត ឃឿត ឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី២ មណ្ឌលខេត្តបាត់ដំបង នៃគណបក្សខ្មែររួបរួមជាតិ។
សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គណបក្សខ្មែររួបរួមជាតិ បានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅមណ្ឌលទាំង ២៥រាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់ ខណៈលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ឈរជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌលខេត្តបន្ទាយមានជ័យ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


