Connect with us

ព័ត៌មានជាតិ

សន្តិភាព និងកម្លាំងពលកម្មជំរុញឱ្យជប៉ុនបង្កើនការវិនិយោគទុននៅកម្ពុជា

បានផុស

នៅ

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO ATSUSHI ​បានថ្លែងឱ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះថា ​កម្ពុជាមាន​សក្ដានុ​ពល​ច្រើន​ ដែលធ្វើឱ្យជប៉ុនបង្កើនការវិនិយោគ​បន្ថែមទៀត​មកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរាជទូតបានបន្តថាមានកត្តាមួយចំនួនដែលប្រទេសជប៉ុនចង់បង្កើនការវិនិយោគនោះគឺ កម្ពុជាស្ថិតនៅចំកណ្ដាលតំបន់មេគង្គដែលបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយប្រទេសថៃ និងវៀតណាម។ បន្ថែមពីនេះ កម្លាំងពលកម្ម និងតម្លៃប្រាក់ខែធូរថ្លៃ ការបន្ធូរ​បន្ថយ​របស់រាជរដ្ឋាភិបាលកម្ពុជា ​ចំពោះវិនិយោគិនបរទេស ព្រមទាំងសន្តិភាព ស្ថិរភាពនយោបាយធ្វើឱ្យជប៉ុនជំរុញឱ្យវិនិយោគគិនបន្ថែមទៀតនៅកម្ពុជា។

​កម្ពុជាជាគោលដៅដែលមានសក្ដានុពលមួយរបស់ជប៉ុន ដែលជប៉ុនមានបំណងបង្កើនការវិនិយោគឱ្យកាន់តែច្រើន ខណៈ​នៅក្នុងប្រទេសជប៉ុនខ្វះកម្លាំងពលកម្មវ័យក្មេង ​ដូច្នេះត្រូវស្វែងរកទីផ្សារអន្តរជាតិ។

លោក ចាន់ រតនា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវធ្វើឱ្យផលិតផលក្នុងស្រុកមានទីផ្សារនៅបរទេស ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជាបានដាក់ចេញនូវការទូតសេដ្ឋកិច្ចមួយកន្លងមក ដែលណែនាំឱ្យស្ថានទូតកម្ពុជាប្រជុំជាមួយស្ថានទូត និងវិស័យឯកជនប្រជុំឱ្យបានទៀងទាត់ជំរុញការនាំចេញទំនិញទៅបរទេស។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល ៤ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជាជប៉ុន មាទំហំទឹកប្រាក់ជាង ៥៧៣ លានដុល្លារ ធ្លាក់ចុះ ១០% បើប្រៀបឆ្នាំ ២០២២ ដែលមាន ៦៣៥ លានដុល្លារ។

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុនក្នុងឆ្នាំ ២០២២ សម្រេចបាន ១,៩៤៨ លានដុល្លារកើនឡើង ១៥ ភាគរយបើប្រៀបធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១,១៧៣លានដុល្លារ​ ខណៈជប៉ុននាំចូលកម្ពុជា តម្លៃ ៧៧៤លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម