សន្តិសុខសង្គម
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះនាំខ្លួននារីៗរកស៊ីផ្លូវភេទនៅផ្លូវវេងស្រេងដែលបង្កភាពអនាធិបតេយ្យ
ដោយឃេីញមានក្រុមនារីៗរកស៊ីផ្លូវភេទកំពុងតែប្រមូលផ្តុំគ្នា និងហៅម៉ូយតាមដងផ្លូវយ៉ាងអនាធិបតេយ្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួននារីៗរកស៊ីផ្លូវភេទតាមបណ្ដោយផ្លូវចោមចៅ (វេងស្រេង) ជាច្រេីននាក់យកទៅធ្វេីការអប់រំ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វេីឡេីងនៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចសួនវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អាជ្ញាធរបានឱ្យដឹងថា ដោយសារតែមានការរាយការណ៍ពីប្រជាពលរដ្ឋ ឃើញក្រុមនារីៗរកស៊ីផ្លូវភេទតាមដងផ្លូវអង្គុយ និងឈរចាំហៅម៉ូយយ៉ាងអនាធិបតេយ្យ ថែមទាំងមានរឿងមិនឈប់ឈរ ធ្វើឱ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសង្គមទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ មានការបញ្ជាផ្ទាល់ពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមនារីៗទាំងនោះយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីការអប់រំ។
បច្ចុប្បន្ន ក្រុមនារីៗទាំងនោះកំពុងឃុំខ្លួនជាបណ្តោះអាន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


