Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក គង់ រ៉ៃយ៉ា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

លោក គង់ រ៉ៃយ៉ា បានប្រកាសលាឈប់ពីតួនាទីទាំងអស់ នៅក្នុងគណបក្សភ្លើងទៀន ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន​ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក គង់ រ៉ៃយ៉ា មានតួនាទីជាសមាជិកគណៈកម្មាធិការនាយក និងជាបេក្ខភាពឈរឈ្មោះតំណាងរាស្រ្ដ មណ្ឌ​លភ្នំពេញ នៃគណបក្សភ្លើងទៀន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍លោក គង់ រ៉ៃយ៉ា ឲ្យមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន សរសេរនៅក្នុងតេលេក្រាមថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក គង់ រ៉ៃយ៉ា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

តាមរយៈលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៦ ខែមិថុនានេះ លោក គង់ រ៉ៃយ៉ា បានសរសេរថា ដោយសារលោកបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយ និងការដឹកនាំប្រទេសជាតិដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជនរស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោក គង់ រ៉ៃយ៉ា ក៏បានលើកឡើងអំពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានចំពោះជាតិមាតុ ភូមិ និងប្រជាជនកម្ពុជា ជាពិសេសការស្វែងរកសន្តិភាពដោយបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា នៅក្រោមគោលនយោបាយឈ្នះៗ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប ត្រូវតែចង់ចាំនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ដូច្នេះហើយ លោកគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម