Connect with us

ព័ត៌មានអន្ដរជាតិ

បក្សចលនាឆ្ពោះទៅមុខ ពន្យារកិច្ចប្រជុំបង្កើតរដ្ឋាភិបាលថ្មី ព្រោះនៅចាំអ៊ុត​លទ្ធផលបោះឆ្នោតផ្លូវការ

បានផុស

នៅ

ក្រុមចម្រុះទាំង ៨ ដែលដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ បានសម្រេចពន្យារពេលកិច្ចប្រជុំពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មីពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២២ ខែមិថុនា ដើម្បីរង់ចាំអ៊ុតលទ្ធផលបោះឆ្នោតសកលជាផ្លូវការដែលត្រៀមប្រកាសពីសំណាក់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) ​នៅ​ថ្ងៃ​ទី២១ ខែ​មិថុនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ការបញ្ជាក់លទ្ធផលបោះឆ្នោតជាផ្លូវការរបស់ EC នឹងផ្តល់នូវរូបភាពកាន់តែច្បាស់អំពីចំនួនអាសនៈតាមមណ្ឌលបោះឆ្នោត និងបញ្ជីគណបក្សដែលគណបក្សចម្រុះនីមួយៗបានឈ្នះ ជាពិសេសវាក៏ជាកត្តាសំខាន់មួយក្នុងការកំណត់ចំនួនអាសនៈគណៈរដ្ឋមន្ត្រីដែលពួកគេនឹងទទួលបានផងដែរ ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរកាលដែលដឹកនាំដោយប្រធានគណបក្សចលនាឆ្ពោះទៅមុខ និងបេក្ខភាពនាយករដ្ឋមន្ត្រីលោក Pita Limjaroenrat នឹងជួបប្រជុំគ្នានៅថ្ងៃទី២០ ខែមិថុនា នៅទីស្នាក់ការគណបក្សថៃសាងថៃ ដើម្បីធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីក្រុមការងារទាំងអស់អំពីបញ្ហាផ្សេងៗ ខណៈជម្លោះ​រវាង​គណបក្សចលនាឆ្ពោះទៅមុខ និងបក្ស​ភឿ​ថៃ​ជុំវិញ​ប្រធាន​សភា ​នៅ​តែ​មិន​ទាន់អាច​ដោះស្រាយ​បាននៅឡើយទេ ។

EC រំពឹងថានឹងប្រកាសលទ្ធផលបោះឆ្នោតនៃសមាជិកសភាក្នុងបញ្ជីគណបក្សចំនួន ១០០ និងសមាជិកសភាមណ្ឌលបោះឆ្នោតចំនួន ៤០០ នាក់ លើកលែងតែករណីចំនួន ៧១ ប៉ុណ្ណោះដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។

សមាជិក​សភា​មណ្ឌល​ចំនួន​ ៧១ ​រូប​ដែល​ជាប់​ឆ្នោត​នោះ​រួម​មាន ២១ ​រូប​មក​ពី​គណបក្សភូមិចៃថៃ, ១៧ ​រូប​មក​ពី​បក្ស​ភឿថៃ, ១៦​រូប​មក​ពីគណបក្ស ផាឡាង ប្រាចារ៉ាត់, ៦ ​រូប​មក​ពី​បក្សចលនា​ទៅ​មុខ, ៣ ​រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និងថៃរួបរួមជាតិ, ២ ​រូប​មក​ពីគណបក្ស​ថៃសាងថៃ និង ១ រូប​ទៀត​ពី​បក្ស​ភឿថៃរួមផាឡាង ។

គួរបញ្ជាក់ថា គណបក្សចម្រុះទាំង ៨ មានដូចជា គណបក្សចលនាឆ្ពោះទៅមុខ, បក្សភឿថៃ, បក្សថៃសាងថៃ, បក្សប្រាឆាឆាត, បក្សសេរីរួមថៃ, បក្ស​ភឿថៃរួមផាឡាង, បក្ស FAIR និងបក្សផ្លុងសង្គមម៉ៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thai PBS

ចុចអាន ៖ អាមេរិក ស្នើឲ្យសម្ព័ន្ធមិត្តជីកគាស់កាយស្តុកអាវុធមានទាំងប៉ុន្មានជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម