ព័ត៌មានជាតិ
អ្នកដាំផ្ទី ស នៅឃុំក្រាំងអំពិលថា មិនខ្វះម៉ូយទិញ ដោយសារការដាំប្រើតែជីធម្មជាតិ
ម្ចាស់ចំការដាំផ្ទី ស បាននិយាយថា ពួកគាត់ដាំផ្ទីសដោយប្រើប្រាស់តែជីធម្មជាតិត្រូវបានម៉ូយចុះមកទិញដល់ចំការ គឺខ្វះតែបន្លែផ្ទីលក់ឲ្យប៉ុណ្ណោះ។

លោក គឿង វ៉ាង ក្នុងវ័យ៥៦ឆ្នាំ ជាម្ចាស់ចំការរស់នៅភូមិស្រែផ្ស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា បន្លែផ្ទី ស របស់លោក គឺប្រើតែជីលាមកលាយនឹងដើមកន្ទ្រៀងខែតយកមកស្រោចពីលើដោយពុំបានប្រើជីគីមីដែលលូតលាស់លឿន ប៉ុន្តែប៉ះពាល់សុខភាពដល់អ្មកទិញយកទៅពិសារខ្លាំងណាស់។ ចំណែកបន្លែដែលប្រើប្រាស់ជីធម្មជាតិថ្វីត្បិតតែមានសត្វដង្កូវសុីស្លឹកបន្តិចបន្តួចក្តី តែម៉ូយចុះមកប្រមូលទិញដោយមិនសូញសាញពីតម្លៃនោះទេ។ ម្យ៉ាងទៀតបន្លែរបស់កសិកនៅឃុំក្រាំងអំពិលនេះ មិនសូវខ្វះព្រោះកសិកនាំគ្នាដាំជាបន្តបន្ទាប់មិនឲ្យសល់ដីទំនេឡើយ។

ម្ចាស់ចំការរូបនេះបន្ថែមថា ចំពោះតម្លៃវិញ គឺផ្ទីស១គីឡូក្រាមថ្លៃ២៥០០រៀល ចំណែកឈ្មួញនាំយកទៅបោះឲ្យម៉ូយលក់រាយតាមផ្សារមិនក្រោម៣៥០០រៀលនោះឡើយ។
អ្នកដាំបន្លែនៅឃុំក្រាំងអំពិលអំពាវនាវឲ្យអ្នកចំការទាំងអស់ ប្រើប្រាស់ជីធម្មជាតិទៅទើបមិនប៉ះពាល់ដល់សុខភាពអ្នកយកទៅពិសារហើយជីធម្មជាតិគឺងាយរកបំផុត៕
អត្ថបទ៖ នរា




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


