Connect with us

ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រុងប្រយ័ត្ន បាតុភូតធម្មជាតិ ១សប្តាហ៍

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមិថុនានេះ អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ខណៈព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធ ទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខណ:បែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C ។ តំបន់ទាំងពីរនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ​ចំណែកតំបន់មាត់សមុទ្រ​សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម