ព័ត៌មានជាតិ
CDC អនុម័តជាផ្លូវការលើគម្រោងវិនិយោគថ្មីចំនួន ៩ មានទុនជាង ៥០ លានដុល្លារ
គម្រោងវិនិយោគថ្មីចំនួន ៩ មានទុន ៥៤,៨ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការ ដោយអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៣៨៤៩ នាក់។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា គម្រោងវិនិយោគថ្មីទាំង ៩ នេះ រួមមាន៖
១-ក្រុមហ៊ុន“ KITCHEN BRIGHTS (CAMBODIA) INDUSTRIAL CO., LTD”

ជាគម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត ឃុំរលាំងចេក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
២-ក្រុមហ៊ុន“FRESH SOURCE INTERNATIONAL (CAMBODIA) CO., LTD”

គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៣ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៦៥ កន្លែង។
៣-ក្រុមហ៊ុន“YANGJIE OUTDOOR MANUFACTURING (CAMBODIA) CO., LTD”

គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣១ កន្លែង។
៤-ក្រុមហ៊ុន“X J X INDUSTRIAL CO., LTD”

គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសំលៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគចំនួន ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៥ កន្លែង។
៥-ក្រុមហ៊ុន“CAMBODIAN XIN HUANG MING GARMENT CO.,LTD”

គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគចំនួន ៥,១ លានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតការងារបានប្រមាណ ១.១៤១ កន្លែង។
៦-ក្រុមហ៊ុន”L&G PACKAGING MATERIALS CO., LTD”
គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព (សំលៀកបំពាក់-ស្បែកជើង-កាបូប) ក្រដាសម៉ាកឃឺ និងក្រដាសវេច ខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្នុងទុនវិនិយោគចំនួន ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៤៧ កន្លែង។
៧-ក្រុមហ៊ុន“OPTIMA GARMENT (CAMBODIA) CO., LTD”
គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ២ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគចំនួន ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៦ កន្លែង។
៨- ក្រុមហ៊ុន“LINGRICH BICYCLE (CAMBODIA) CO., LTD.”

គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៧,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦.២៥០ កន្លែង។
៩-ក្រុមហ៊ុន “LATIDO ELECTRICAL CO., LTD.”

គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិសនី និងគ្រឿងបង្គំបរិក្ខារអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩០ កន្លែង។
គួរបញ្ជាក់ថា នៅក្នុងខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១០ ក្រុមហ៊ុន មានទុនវិនិយោគចំនួន ៦០,១៤ លានដុល្លារ ដោយផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋចំនួន ១៣៩៨៧ កន្លែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


