Connect with us

សេដ្ឋកិច្ច

​គម្រោងថាមពលអគ្គិសនី ​ដើរដោយខ្យល់ ត្រូវបានអនុម័ត ​ជាមួយទុនវិនិយោគ ២០០ លានដុល្លារ ​

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) ​នៅខែមករា ឆ្នាំ ២០២៦ បានអនុម័តគម្រោង​អភិវឌ្ឍ​ស្ថានីយផលិតថាមពលអគ្គិសនី​ដើរ​ខ្យល់ ដែលមានអានុភាព ១៥០ ​មេហ្កាវ៉ាត់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងទំហំ​ទុនវិនិ​យោគ​ ២០០ ​លានដុល្លារ ​និងអាច​បង្កើតការងារបាន ៤២ កន្លែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីឆ្នាំ ​២០២៥ ​រដ្ឋសភាកម្ពុជា បាននុម័តលើគម្រោងវិនិយោគ​លើការ​ផលិត​ថាមពល​អគ្គិសនី​​ដើរដោយ​ថាមពលខ្យល់ នៅខេត្តមណ្ឌលគិរីចំនួន ៦ គម្រោងផ្សេងគ្នា ដែលមាន​អានុ​ភាព​​​សរុបចំនួន ៩០០​ មេហ្កាវ៉ាត់។

​រាជរដ្ឋាភិបាលបានដាក់ផែនការ​ផលិត​ថាមពលស្អាតឱ្យបាន ៧០% នៅត្រឹមឆ្នាំ ២០៣០ ដើម្បីឱ្យ​ការ​អភិវឌ្ឍ​មានចេរភាព ​និង​ទាក់ទាញ​ការវិនិយោគ។

គម្រោងទាំងនេះនឹងដោះស្រាយបញ្ហាកង្វះប្រភពអគ្គិសនីដោយសារស្ថានភាពផ្លាស់ប្តូរនៃការអភិវឌ្ឍគម្រោងប្រភពថាមពលដែលបានគ្រោងទុក។​

ការអភិវឌ្ឍន៍នៃគម្រោងនេះផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាក្នុងការបំពេញការផ្គត់​ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ទៅនឹងការកើនឡើងនៃតម្រូវកាអគ្គិស​នីដល់​បណ្តាញ​ជាតិ។

គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងផ្តល់ការផ្គត់ផ្គង់អគ្គិសនីដែលអាចទុកចិត្តបាន និងតម្លៃសម​រម្យដល់​អ្នក​ប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ផ្នែកទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ដោយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍន៍ប្រភព​ថា​មពល​ក្នុងស្រុក ដោយបង្កើនការអភិវឌ្ឍថាមពលស្អាត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម