ព័ត៌មានជាតិ
កម្ពុជា ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាង ៥ ពាន់លានដុល្លារ ចិនឈរលេខរៀងទី១
ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្តស្ថិតនៅក្រោមភាពមិនប្រាកដប្រជា ដោយសារភូមិសាស្ត្រនយោបាយ និងការដាក់ចេញនូវពន្ធគយបដិការបស់អាមរិក ប៉ុន្តែមិនបានរាំងស្ទះដល់ការទាក់ទាញការវិនិយោគនៅកម្ពុជានោះទេ។

យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា(NBC) នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៥,១ ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងឆ្នាំ ២០២៤។
កំណើននេះ ត្រូវបានគាំទ្រជាចម្បងក្នុងវិស័យកម្មន្តសាល ៦៨,១% វិស័យហិរញ្ញវត្ថុ ១១,៩% សំណង់ ៦,១% ថាមពល ៣,៥% កសិកម្ម ២,៧% អចលនទ្រព្យ ២% និងសណ្ឋាគារ និងការកម្សាន្ត ២,២%។
ទិន្នន័យរបស់ NBC បង្ហាញថា ប្រទេសចិននៅតែបន្តនាំមុខក្នុងការវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ មានចំណែក ៧៣,៧% នៃការវិនិយោគសរុប សិង្ហបុរី ៣៤៧ លានដុល្លារ មានចំណែក ៦,៨% កាណាដា ២៣០ លានដុល្លារ មានចំណែក ៤,៥% ម៉ាឡេស៊ី ១៧៤ លានដុល្លារ មានចំណែក ៣,៤% និងកូរ៉េខាងត្បូង ១៦៥ លានដុល្លារ មានចំណែក ៣,២%។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា កំណើននៃទុនវិនិយោគពីបរទេស ឆ្លុះបញ្ចាំងពីភាពវិជ្ជមាននៃបរិយាកាសធុរកិច្ចនៅកម្ពុជា ខណៈវិនិយោគិនបរទេសមានទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាល។
អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច ប្រាប់កម្ពុជាថ្មីថា ទោះបីជាពិភពលោក មានភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងសង្គ្រាម នៅតំបន់មជ្ឈឹមបូពា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ឬក៏ការឈ្លានពានពីប្រទេសថៃ ក៏កម្ពុជានៅជាប់ជាប្រទេសដែលមានការទាក់ទាញបំផុតលេខរៀងទី១ នៅអាស៊ីប៉ាស៊ីហ្វិច។

យោងតាម FDI Intelligence ឆ្នាំ ២០២៤ នៅក្នុងរយៈពេល ២ ឆ្នាំបន្តបន្ទាប់ កម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជី FDI Stand Out Watch List ថា ជាទីផ្សាររីកចម្រើនឈានមុខគេសម្រាប់ការវិនិយោគ។
នៅឆ្នាំ២០២៥ កម្ពុជា បន្តជាប់ដំណាច់ថា្នក់លេខ១ នៅអាស៊ីប៉ាស៊ីហ្វិក និងលេខ៩ នៅទូទាំងពិភពលោកសម្រាប់សន្ទុះ Green Field FDI Performance Index ដែលវាស់វែងពីប្រសិទ្ធភាពនៃការទាក់ទាញវិនិយោគរបស់ប្រទេសនីមួយៗ ធៀបនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


