កីឡា
ក្លិបប្រដាល់ដ៏កម្សត់របស់ ស សី ទទួលបានការឧបត្ថម្ភពីឧកញ៉ា ស្រី ចាន់ថន
ឧកញ៉ា ស្រី ចាន់ថន បានសម្រេចជួយឧបត្ថម្ភជាថវិកា និងសម្ភារដើម្បីជួយកសាងក្លិបប្រដាល់ ស សីគុនខ្មែរ ឲ្យសមរម្យដើម្បីរួមចំណែកអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរ។

បន្ទាប់ពីឈប់ពីប្រដាល់ លោក ស សី បានបើកក្លិបប្រដាល់ផ្ទាល់ខ្លួនមួយដោយមានតែដី និងកន្លែងតូច ខ្វះសម្ភារហ្វឹកហាត់គ្រប់បែបយ៉ាង ប៉ុន្តែដោយសារឆន្ទៈនៃក្តីស្រឡាញ់លោកបានតស៊ូបង្ហាត់សិស្សរហូតទទួលបានឱកាសបានឡើងប្រកួតជាមួយបន្តបន្ទាប់។ យ៉ាងណា បន្ទាប់ពីកីឡាករចាប់ផ្តើមមានសមត្ថភាព និងមានកេរ្តិ៍ឈ្មោះបណ្តើរៗ ពួកគាត់ត្រូវការទីកន្លែងដែលមានសម្ភារហ្វឹកហាត់ និងការផ្គត់ផ្គង់ឲ្យកាន់តែល្អ។

ដោយមើលឃើញពីកង្វះខាតទាំងថវិកា និងសម្ភារហ្វឹកហាត់ ក៏ដូចជាទីតាំងក្លិបទាំងមូល ឧកញ៉ា ស្រី ចាន់ថន បានសម្រេចជួយឧបត្ថម្ភ១លានរៀលក្នុង១ខែរយៈពេល២ឆ្នាំ។ ជាមួយគ្នានេះ លោកនឹងឧបត្ថម្ភសម្ភារហ្វឹកហាត់ និងកសាងក្លិបឲ្យបានសមរម្យសម្រាប់ជាថ្នាលបណ្តុះបណ្តាលកូនសិស្សកាន់តែងាយស្រួល។

ប្រការនេះបានធ្វើឲ្យលោក ស សី មានលទ្ធភាព និងកម្លាំងចិត្តក្នុងការបង្វឹកបង្ហាត់ បណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីឲ្យមានធនធានក្នុងការរួមចំណែកអភិវឌ្ឍគុនខ្មែរលើឆាកអន្តរជាតិ។

អតីតកីឡាករធ្លាប់វ៉ៃនៅស្ថាប័ន ONE Championship លោក ស សី បានបង្កើតក្លិបប្រដាល់ផ្ទាល់ខ្លួន«ស សីគុនខ្មែរ» ប្រហែលជា៤ទៅ៥ឆ្នាំហើយដែលស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។ សិស្សរបស់លោកគ្រូ ស សី ភាគច្រើនវ័យក្មេងដែលមានប្រហែលជា១០នាក់កំពុងហ្វឹកហាត់បច្ចុប្បន្ន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


