នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឲ្យមានសមាគមកសិករ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឲ្យមានសមាគមកសិករ។

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងគ្រាដែលគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នេះ បានរៀបចំពិធីជួបជុំសមាជិក-សមាជិការបស់ខ្លួនជាង ៧ម៉ឺននាក់ ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោត និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រង់ចំណុចទី ៦ សម្រាប់យកទៅអនុវត្តក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧ គឺការរៀបចំចាត់បញ្ជូនមន្ត្រីបច្ចេកទេស ផ្ដល់សេវាកម្មឲ្យបានគ្រប់ឃុំទាំងអស់នៅទីជនបទ ទូទាំងប្រទេស ដើម្បីជំរុញលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ និងការលើកស្ទួយផលិតផលកសិកម្មផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ក្នុងចំណុចកសិកម្មនេះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី ៧ ក៏នឹងយកចិត្តទុកដាក់ផងដែរ ទៅលើការរៀបចំឲ្យមានសមាគមកសិករ នៅតាមទីជនបទ ដើម្បីរក្សានូវកម្លាំងរបស់កសិករ ក្នុងការផលិត ក៏ដូចជាការតថ្លៃជាមួយនឹងអ្នកទទួលទិញ»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


