កីឡា
ក្លិបប្រដាល់គុនខ្មែរអាយុ៣៦ឆ្នាំនៅអាមេរិកនឹងប្តូរទីតាំងថ្មី
ក្លិបប្រដាល់គុនខ្មែរនៅទីកក្រុងឡុងប៊ិច សហរដ្ឋអាមេរិកឈ្មោះ «មជ្ឈមណ្ឌលខ្មែរឃីកបុកស៊ីងឡុងប៊ិច»នឹងត្រូវផ្លាស់ប្តូរទៅកាន់ទីតាំងថ្មី បន្ទាប់ពីបានបើកដំណើការអស់រយៈពេល៣៦ឆ្នាំ។

តាមការផ្សាយរបស់សារព័ត៌មាន Long Beach Post ថា ក្លិបប្រដាល់គុនខ្មែរនេះស្ថិតនៅ Anaheim Street ដែលមានអង្គការ Long Beach Rescue Mission ជាម្ចាស់។ អង្គការត្រូវការ ទីកន្លែងដើម្បីធ្វើជាទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង។
ក្លិបនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៧ ដោយលោក អ៊ុំ រី ដែលជាជើងឯកគុនខ្មែរម្នាក់។ កាលអាយុ២៣ឆ្នាំ លោកបានក្លាយជាជើងឯកជាតិនៅប្រទេសកម្ពុជា និងរយៈពេល១៥ឆ្នាំលោកបានចេញប្រកួតទូទាំងតំបន់អាស៊ានដែលមានស្ថិតិប្រកួតឈ្នះជាង២៥០ដង។ នៅឆ្នាំ១៩៧២ លោកបានឈ្នះជើងឯកអន្តរជាតិ និងមានជីវិតពីសម័យខ្មែរក្រហមឆ្នាំ១៩៧៥។
បន្ទាប់មក លោក រី បានទៅដល់សហរដ្ឋអាមេរិក និងបានរស់នៅទីក្រុងឡុងប៊ិច ដោយបានបើកក្លិបប្រដាល់គុនខ្មែរមួយនេះដែលបានក្លាយជាសាលាបង្ហាត់ប្រដាល់ឃីកបុកស៊ីងមានអាយុកាលចាស់ជាងគេបំផុតរបស់ជនជាតិអាស៊ាននៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។

តាមការឲ្យដឹងពីលោក រ៉ុន ស្មីត សហម្ចាស់ក្លិបប្រដាល់ខ្មែរមួយនេះបាននិយាយថា ការផ្លាស់ប្តូរទៅទីតាំងថ្មីប្រហែលជាថ្ងៃទី១ ខែសីហាខាងមុខ។ លោកបានហ្វឹកហាត់ប្រដាល់គុនខ្មែរតាមរយៈលោកគ្រូ អ៊ុំ រី ដូច្នេះលោកចង់ឲ្យមរតកគុនខ្មែរបន្តគង់វង់យូរអង្វែង។
លោកស្មីតបានឲ្យដឹងថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ «មជ្ឈមណ្ឌមខ្មែរឃីកបុកស៊ីងឡុងប៊ិច»បានបណ្តុះបណ្តាលកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរ និងឃីកបុកស៊ីងជាច្រើនដែលបានចេញប្រកួតទូទាំងពិភពលោក។
លោក Jeff Levine នាយកប្រតិបត្តិអង្គការ Long Beach Rescue Mission បាននិយាយថា ទីកន្លែង និងអ្វីដែលមាននៅក្លិបនឹងត្រូវបានកែប្រែទៅជាទីកន្លែងជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង។ ក្នុងរយៈពេលជូនដំណឹងឲ្យមានការប្តូរទីតាំងនេះ អង្គការមិនយកតម្លៃជួលទេ៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


