កីឡា
កីឡាករ១០រូបមានកម្ពស់ទាបបំផុតកំពុងប្រកបអាជីពបាល់ទាត់បច្ចុប្បន្ន
កាយសម្បទាពិតជាសំខាន់ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ប៉ុន្ដែបច្ចេកទេស និងទេពកោសល្យរឹតតែសំខាន់ថែមទៀត។ កីឡាករមួយចំនួនមានកម្ពស់ទាបកំពុងប្រកបអាជីពបាល់ទាត់ដ៏ជោគជ័យនៅតាមលីគនានាក្នុងពិភពលោក។ ខាងក្រោមជាកីឡាករបាល់ទាត់១០រូបដែលមានកម្ពស់ទាប និងកំពុងប្រកបអាជីពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។
១. កីឡាករ Marcin Garuch

Marcin Garuch ដែលមានវ័យ៣៤ឆ្នាំ និងកម្ពស់ត្រឹមតែ ១.៥៤ម៉ែត្រ កំពុងលេងជាខ្សែបម្រើឲ្យក្លិប Miedź Legnica ក្នុងលីគកំពូលប្រទេសប៉ូឡូញ។
២. កីឡាករ Élton Arábia

Élton Arábia ដែលមានវ័យ៣៧ឆ្នាំ និងកម្ពស់ត្រឹមតែ ១.៥៤ម៉ែត្រ កំពុងលេងជាខ្សែបម្រើឲ្យក្លិប Al Qadsiah FC ក្នុងលីគប្រទេសអារ៉ាប៊ីសាអូឌីត។
៣. កីឡាករ Daniel Villalva

Daniel Villalva ដែលមានវ័យ៣០ឆ្នាំ និងកម្ពស់១.៥៩ម៉ែត្រ កំពុងលេងជាខ្សែបម្រើប្រយុទ្ធ ឲ្យក្លិប Ferro Carril Oeste ក្នុងលីគប្រទេសអាហ្សង់ទីន។
៤. កីឡាករ Maximiliano Moralez

Maximiliano Moralez ដែលមានវ័យ ៣៦ ឆ្នាំ និងកម្ពស់ ១.៦០ម៉ែត្រកំពុងលេងក្នុងនាមជាខ្សែបម្រើប្រយុទ្ធ ឲ្យក្លិប Racing Club ក្នុងលីគប្រទេសអាហ្សង់ទីន។
៥. កីឡាករ Lorenzo Insigne

Lorenzo Insigne ដែលមានវ័យ ៣២ ឆ្នាំ និងកម្ពស់ ១.៦៣ម៉ែត្រជាខ្សែបម្រើស្លាបរបស់ក្លិប Toronto FC នៅទឹកដីសហរដ្ឋអាមេរិក។
៦. កីឡាករ Marco Verratti

Marco Verratti ដែលមានវ័យ ៣០ ឆ្នាំ និងកម្ពស់ ១.៦៥ម៉ែត្រជាខ្សែបម្រើកណ្ដាល របស់ក្លិប Paris Saint Germain នៅទឹកដីប្រទេសបារាំង។
៧. កីឡាករ Mathieu Valbuena

Mathieu Valbuena ដែលវ័យ ៣៨ ឆ្នាំ និងកម្ពស់ ១.៦៧ម៉ែត្រជាខ្សែបម្រើប្រយុទ្ធរបស់ក្លិប Olympiacos នៅលីគកំពូលរបស់ប្រទេសក្រិក។
៨. កីឡាករ Alexis Sánchez

Alexis Sánchez ដែលមានវ័យ ៣៤ ឆ្នាំ និងកម្ពស់ ១.៦៩ម៉ែត្រ ជាខ្សែប្រយុទ្ធ បច្ចុប្បន្នរបស់ក្លិប Marseille នៅលីគរបស់ប្រទេសបារាំង។
៩. កីឡាករ Xherdan Shaqiri

Xherdan Shaqiri ដែលមានវ័យ ៣១ ឆ្នាំ និងកម្ពស់ ១.៦៩ម៉ែត្រជាខ្សែបម្រើស្លាបរបស់ក្លិប Chicago Fire នៅទឹកដីសហរដ្ឋអាមេរិក។
១០. កីឡាករ Joe Allen

Joe Allen ដែលមានវ័យ ៣៣ ឆ្នាំ និងកម្ពស់ ១.៧០ម៉ែត្រជាខ្សែបម្រើកណ្ដាលរបស់ក្លិប Swansea City នៅលីគរបស់ប្រទេសអង់គ្លេស៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


