Connect with us

ជីវិតកម្សាន្ដ

វន សិលា តំណាងកម្ពុជា កាន់ទង់ជាតិទៅប្រកួតនៅប៉ូឡូញ

បានផុស

នៅ

ខណៈ​ពេល​កំពុង​ត្រៀមខ្លួន​បង្ហាញ​វត្តមាន​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ទឹកដី​ប្រទេស​ប៉ូឡូញ ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី Mister Supranational Cambodia 2023 លោក វន សិលា បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្ដល់​កម្លាំង​ចិត្ត​ពី​អ្នកគាំទ្រ និង​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត​បន្ទាប់ពី​បញ្ចប់​កម្មវិធី​ប្រកួត​បុរស​ឯក Mister Supranational Cambodia កាលពី​ថ្មីៗ​កន្លង​ទៅ គឺ​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី Mister Supranational Cambodia ប្រចាំ​ឆ្នាំ ២០២៣ ដោយ​បាន​ទៅ​លើ​លោក វន សិលា។ ដូច​ការ​គ្រោងទុក កាលពី​ល្ងាច​ថ្ងៃ​ទី ០២ ខែ​កក្កដា ឆ្នាំ ២០២៣ បុរស​រូប​សង្ហា​លោក វន សិលា បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​នៅ​ប្រទេស​ប៉ូឡូញ​តាម​ការ​កំណត់។

មុន​ការ​ចេញដំណើរ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​លោក វន សិលា បាន​ខិតខំ​ហ្វឹកហាត់​យ៉ាង​យកចិត្ត​ទុក​ដាក់ និង​ស្ទាត់ជំនាញ ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ Mister Supranational ២០២៣។ ការ​ចេញ​ទៅ​ប្រកួត​នេះ នឹង​នាំ​យក​ប្រទេស​កម្ពុជា ទង់ជាតិ​កម្ពុជា វប្បធម៌ និង​អរិយធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

ក្នុង​ការ​ចេញទៅ​ប្រកួត​នេះ លោក វន សិលា បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា «លា​កម្ពុជា​មួយ​រយៈ​សិន​ហើយ សុំ​ពាក្យ​ជូនពរ​ម្នាក់​មួយម៉ាត់​មក​បងប្អូន»។ ជា​ការ​កត់សម្គាល់​មុន​ពេល​ចេញ​ទៅ​ប្រកួត សិលា បាន​ត្រៀម​ខ្លួន​រួចជាស្រេច ពោរពេញ​ដោយ​ភាព​ជឿជាក់​ក្លាហាន ក្នុង​នាម​បុរស​ឯក​ដែល​តំណាង​កម្ពុជា​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​ឆ្នាំនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម