កីឡា
Liverpool យកបាន Szoboszla ជំនួស Mason Mount ដើម្បីរដូវកាលថ្មី
ក្លិបហង្សក្រហម Liverpool កាលពីថ្ងៃទី២ ខែកក្កដា បានប្រកាសពីការចុះកុងត្រាយកខ្សែបម្រើ Dominik Szoboszlai សញ្ជាតិ ហុងគ្រី វ័យ២២ឆ្នាំរបស់ក្លិប RB Leipzig ក្នុងតម្លៃផ្ទេរ ៦០ លានផោនក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ បន្ទាប់ពីគោលដៅនាំយកកីឡាករ Mason Mount ពីក្លិបតោខៀវ Chelsea មិនបានសម្រេច។
Szoboszlai ជាកីឡាករខ្សែបម្រើទី២ បន្ទាប់ពី Liverpool បានចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Alexis Mac Allister ពីក្លិប Brighton ក្នុងតម្លៃ ៣៥ លានផោន។ កីឡាករ Szoboszlai នឹងពាក់អាវលេខ៨ជំនួសកីឡាករ Naby Keïta ដែលបានផ្លាស់ទៅក្លិប Werder Bremen។

ខ្សែមប្រើប្រយុទ្ធ Szoboszlai បង្ហាញខ្លួនឲ្យ RB Leipzig បានចំនួន ៦២ ប្រកួតដោយស៊ុតបញ្ចូលទីបាន១២ គ្រាប់ និងបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិហុងគ្រី៣២ប្រកួតដោយស៊ុតបញ្ចូលទីបាន៧គ្រាប់។ រូបគេជាសមាជិកមួយរូបដែលបានជួយក្លិប RB Leipzig ឈ្នះពានរង្វាន់ German Cup ២រដូវកាលជាប់គ្នា។
លោក Jürgen Klopp គ្រូបង្វឹករបស់ក្លិប Liverpool បាននិយាយថា៖ «ខ្ញុំច្បាស់ណាស់ថា Szoboszla ជាកីឡាករវ័យក្មេងនៅពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីបានផ្ទេរទៅក្លិប Leipzig រូបគេធ្វើបានយ៉ាងល្អក្នុងលីគ Bundesliga និងជម្រើសជាតិហុងគ្រី»។
សម្រាប់ការត្រៀមរដូវកាលថ្មី លោក Jürgen Klopp បាននាំយកខ្សែបម្រើ២រូបគឺកីឡាករ Dominik Szoboszla និង Alexis Mac Allister មកដើម្បីពង្រឹងតំបន់បម្រើឲ្យកាន់តែមានភាពល្អប្រសើរឡើងដើម្បីប្រកួតប្រជែងនៅរដូវកាលថ្មី៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


