Connect with us

ព័ត៌មានអន្ដរជាតិ

ភាគខាងត្បូង វៀតណាម នឹងមានភ្លៀងធ្លាក់ជាប់ៗគ្នា ខណៈទីក្រុងហាណូយ អាចកើតខ្យល់កួច និងរន្ទះពេលយប់

បានផុស

នៅ

ទីភ្នាក់ងារអាកាសធាតុក្នុងតំបន់បានព្យាករណ៍កាលពីថ្ងៃចន្ទថា ភាគខាងត្បូងប្រទេសវៀតណាមនឹងមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកម្រិតតិចតួច ប៉ុន្តែក៏លាយឡំនឹងខ្យលកួច ខ្យល់បក់ខ្លាំង និងផ្លេកបន្ទោរផងដែរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកក្កដាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារបានព្យាករណ៍ទៀតថា បន្ទាប់ពីព្រះអាទិត្យរះនៅពេលព្រឹករួចហើយ អាកាសធាតុពេលរសៀល និងពេលល្ងាចនៅតំបន់ភាគខាងត្បូង និងតាមតំបន់ផ្សេងៗទៀតនឹងប្រែមកជាភ្លៀងធ្លាក់ និងផ្គរលាន់ ដែលអាចនឹងកើតឡើងចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ជាពិសេសតំបន់ភ្នំជាច្រើននឹងគ្របដណ្តប់ដោយភ្លៀងធ្លាក់ខ្លាំងនៅពេលយប់ ។

ចំណែកនៅទីក្រុងហាណូយវិញ នឹងទទួលរងនូវអាកាសធាតុក្តៅរហូតដល់ ៣៧ អង្សាសេនៅពេលថ្ងៃ ប៉ុន្តែប្រែទៅជាមានព្យុះភ្លៀង ខ្យល់កួច និងរន្ទះនៅពេលយប់ ខណៈតំបន់ភាគឦសានក៏នឹងជួបប្រទះអាកាសធាតុដូចគ្នានឹងទីក្រុងហាណូយដែរ ប៉ុន្តែសីតុណ្ហភាពអាចឡើងដល់ ៣៨ អង្សាសេ ។

ស្របពេលជាមួយគ្នានេះ តំបន់ក្នុងខេត្ត Da Nang និងខេត្ត Binh Thuan នៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម នឹងជួបប្រទះនូវរលកកម្ដៅនៅពេលថ្ងៃ ខណៈនៅតាមតំបន់មួយចំនួនផ្សេងទៀត មានព្យុះភ្លៀង ចាប់ពីពេលរសៀលរហូតដល់ពេលយប់ ។

ដោយឡែក នៅតំបន់ខ្ពង់រាបកណ្តាលវិញ ក៏ទំនងជានឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ហើយអាកាសធាតុនឹងក្តៅតិចបំផុត ពោលនៅសីតុណ្ហភាពអតិបរមា ៣១ អង្សាសេប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ នាទីutes មុន

ផ្លូវបេតុងថ្មីប្រវែង៤០០ម៉ែត្រ នឹងបញ្ចប់ការ​សាង​សង់​នាពេលខាងមុខ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងឃុំមេម៉ង់ ស្រុកកែវសីមា

ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

សន្តិសុខសង្គម៩ ម៉ោង មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

Sokha Hotels

ព័ត៌មានពេញនិយម