ព័ត៌មានអន្ដរជាតិ
នៅសល់ជនសង្ស័យប្រដាប់អាវុធ ៥ នាក់ទៀត វៀតណាម មិនទាន់ចាប់បាន ក្រោយរត់ចេញពីខេត្តជាប់ កម្ពុជា
វៀតណាមនៅតែបន្តតាមចាប់ខ្លួនជនសង្ស័យប្រដាប់អាវុធចំនួន ៥ នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៩ នាក់នៅឯការិយាល័យរដ្ឋបាលក្នុងខេត្ត Dak Lak ដែលមានព្រំប្រទល់ជាប់ខេត្តមណ្ឌលគិរីរបស់ព្រះរាជាណាចក្រកម្ពុជាកាលពីខែមុន ។

ប៉ូលិសនៅក្នុងខេត្ត Dak Lak បានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមប្រដាប់អាវុធដែលរត់គេចខ្លួនទាំង ៥ នាក់ដែលរួមមានឈ្មោះ Y Khing Lieng អាយុ ៣១ ឆ្នាំ, Nay Yen អាយុ ៥៣ ឆ្នាំ, Y Ju Nie អាយុ ៥៥ ឆ្នាំ, Nay Tam អាយុ ៤៩ ឆ្នាំ និង Nay Duong អាយុ ៥៥ ឆ្នាំកំពុងស្ថិតនៅក្នុងការស្វែងរកតាមចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់ពួកគេពីបទប្រព្រឹត្តអំពើភេរវកម្ម ។
អាជ្ញាធរបាននិយាយទៀតថា បច្ចុប្បន្នអ្នកទាំង ៥ នាក់នោះបានរត់គេចខ្លួនចេញពីខេត្ត Dak Lak រួចហើយ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានតម្រុយថាពួកគេសំងំលាក់ខ្លួននៅទីណា ខណៈអាជ្ញាធរបានជូនដំណឹងថា អ្នកណាក៏ដោយក៏មានសិទ្ធិចាប់ជនសង្ស័យប្រដាប់អាវុធទាំងនោះយកទៅឲ្យសមត្ថកិច្ចដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ក្រុមប្រដាប់អាវុធចំនួន ២ បានបើកការវាយប្រហារលើការិយាល័យគណៈកម្មាធិការប្រជាជននៅឃុំ Ea Ktur និង Ea Tieu ដោយបានសម្លាប់មន្ត្រី ប៉ូលិស និងជនស៊ីវិលចំនួន ៩ នាក់ ខណៈ រហូតមកដល់ពេលនេះ ជនសង្ស័យប្រមាណ ៩០ នាក់ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្មជាច្រើន រួមទាំងអំពើភេរវកម្មផងដែរ ។
ក្នុងចំណោមជនសង្ស័យទាំងនោះ គឺមានម្នាក់ជាសមាជិកនៃអង្គការភេរវកម្មដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយពួកគេទទួលបានការណែនាំពីអង្គការ ដើម្បីចូលមកប្រទេសវៀតណាម និងធ្វើការវាយប្រហារនេះតែម្ដង ជាពិសេសអង្គការថែមទាំងបានសន្យានឹងនាំពួកគេទៅក្រៅប្រទេស និងផ្ដល់លុយឲ្យពួកគេក្លាយជាអ្នកមាន ឲ្យតែសម្លាប់អ្នកណានៅចំពោះមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ លោក Zelensky ថា ព្រោះតែលោកខាងលិច ទើប អ៊ុយក្រែន បរាជ័យវាយ បកលើ រុស្ស៊ី
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


