ព័ត៌មានជាតិ
ប.ស.ស ប្រកាសឲ្យបុគ្គលស្វ័យនិយោជន៍ទៅប្រើប្រាស់សេវាផ្នែកថែទាំសុខភាព ដោយឥតគិតថ្លៃ ចាប់ពីខែមិថុនា នេះតទៅ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានប្រកាសឲ្យបុគ្គលស្វ័យនិយោជន៍មានបណ្ណ ប.ស.ស ទៅប្រើប្រាស់សេវាផ្នែកថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ តទៅ។

ថ្មីៗនេះ ប.ស.ស បានសម្រេចដាក់ឲ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដោយជំហានដំបូងធ្វើសម្រាប់តែបុគ្គលស្វ័យនិយោជន៍ជាអ្នកបើកបរត្រីចក្រយានយន្តដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតែប៉ុណ្ណោះ។

យោងតាមសេចក្ដីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម ចុះថ្ងៃទី ៤ មិថុនា បានឲ្យដឹងថា ប.ស.ស បានដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ ចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៣ ក្នុងន័យនេះ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍មានសុពលភាពចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស, ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៣ តទៅ។

ដើម្បីអាចធ្វើការទូទាត់ថ្លៃសេវាជូនមូលដ្ឋានសុខាភិបាល ដែលបានផ្ដល់សេវាជូនសមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍មានបញ្ហាសុខភាពបាន ប.ស.ស តម្រូវឲ្យមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងទាំងអស់ រៀបចំសំណើសុំទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្ររបស់បុគ្គលស្វ័យនិយោជន៍ ដាច់ដោយឡែកពីសំណើសុំទូទាត់ថ្លៃសេវារបស់កម្មករ និយោជិត និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន។
អាស្រ័យហេតុនេះ សូមលោក លោកស្រី ជាអគ្គនាយក នាយក និងប្រធាន មូលដ្ឋានសុខាភិបាលទាំងអស់ មេត្តាជ្រាប និងសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


