ព័ត៌មានអន្ដរជាតិ
សភាថៃ ប្រកាសថ្ងៃបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី
ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានបញ្ជាក់នៅថ្ងៃពុធទី៥ខែកក្កដាថា សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី១៣ខែកក្កដាខាងមុខ។
ការប្រកាសនេះធ្វើឡើង មួយថ្ងៃបន្ទាប់ពីលោក Wan Noor ត្រូវបានអនុម័តធ្វើជាប្រធានសភា ដែលតួនាទីនេះ អាចឲ្យគាត់អំពាវនាវដល់សភាទាំង២ ឲ្យចូលមករួមគ្នាដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
ក្នុងការបោះឆ្នោតខែឧសភា គណបក្សចលនាឆ្ពោះទៅមុខគឺជាអ្នកឈ្នះ ដោយទទួលបានអាសនៈចំនួន១៥១ ខណៈលេខ២បានទៅលើគណបក្សភឿថៃ ទទួលបាន១៤១អាសនៈ។
រួមជាមួយគណបក្សចំនួន៦ផ្សេងទៀត គេរំពឹងថា លោក Pita Limjaroenrat នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ដើម្បីជំនួសតំណែងលោក ប្រាយុទ្ធ ចាន់អូចា។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសម្ព័ន្ធភាពមួយនេះទទួលបានសំឡេងតែ ៣១២ ប៉ុណ្ណោះ ខណៈសំឡេងដែលលោក Pita ត្រូវការជាចាំបាច់ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្ត្រីនោះគឺ ៣៧៦ ដូច្នេះមានន័យថា លោកត្រូវការសំឡេងបន្ថែមទៀតពីសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នារាប់ខែរឿងប្រធានសភា ចុងក្រោយតំណែងនេះ បានទៅបក្សផ្សេង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ