ព័ត៌មានជាតិ
ឃុំពង្រក្នុងស្រុកកោះសូទិន ផ្លូវតូចធំក្នុងភូមិ ក្រាលដោយបេតុង និងកៅស៊ូទាំងអស់
ឃុំពង្រជាឃុំមួយនៅក្នុងស្រុកកោះសូទិនខេត្តកំពង់ចាម។ បច្ចុប្បន្នស្ថានភាពហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍរីកចម្រើន។ ផ្លូវតូចធំនៅក្នុងឃុំបានវិវឌ្ឍន៍ប្រែក្លាយពីផ្លូវដីមកជាផ្លូវកៅស៊ូ និងបេតុងស្ទើរគ្មានសល់។

លោក ខឹម ប៉ោទាង មេឃុំពង្រ
ក្នុងកិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» លោក ខឹម ប៉ោទាង មេឃុំពង្រមានប្រសាសន៍ថា បច្ចុប្បន្នឃុំពង្រមានការប្រែប្រួលខុសគ្នាដូចមេឃនិងដី។ និយាយពីហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានមានភាពរីកចម្រើន ផ្លូវតូចធំនៅក្នុងឃុំបានអភិវឌ្ឍក្លាយជាផ្លូវបេតុងទាំងអស់។

លោកមេឃុំបន្តថា មិនថាតែផ្លូវធ្វើដំណើរចូលតាមភូមិ សូម្បីតែផ្លូវចូលទៅចម្ការរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានអភិវឌ្ឍន៍ជាផ្លូវបេតុងផងដែរ។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ លោកមេឃុំអះអាងថាដោយសារមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញគោលនយោបាយឧបត្ថម្ភគាំទ្រការអភិវឌ្ឍក្នុងមូលដ្ឋាន។


ឃុំពង្រមានភូមិចំនួន ៨ ក្នុងនោះមានភូមិកំពង់ឪជ្រឹង, ព្រែករំដេងកើត, ព្រែករំដេងលិច, ពង្រកើត, ពង្រលិច, ដើមស្តៅ, ប៉ាក់ណាម និងអន្លង់ដូង។ ក្នុងឃុំមានពលរដ្ឋរស់នៅសរុប ១ ៣៩២ គ្រួសារ ស្មើចំនួន ៤០៨៤ នាក់។
ពលរដ្ឋជាង ៨៥% ប្រកបរបរកសិកម្មមានដាំដុះដំណាំស្រូវ ពោត សណ្តែក និងថ្នាំជក់ និងចិញ្ចឹមសត្វជាដើម៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


