ព័ត៌មានជាតិ
តើគណបក្សប្រជាជនកម្ពុជាដាក់បេក្ខជនឈរឈ្មោះជាស្ត្រីប៉ុន្មានរូប?
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះសរុបចំនួន ២៧៤រូប ដែលក្នុងនោះ បេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុង ១៤៩រូប ខណៈបេក្ខជនឈរឈ្មោះជាស្ត្រីនៃគណបក្សកាន់អំណាចមួយនេះ មានចំនួនសរុប ៥៤រូប។

បើយោងតាមបញ្ជីបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា គឺក្នុងចំណោមបេក្ខជនជាស្ត្រីទាំង ៥៤រូបនេះ មានបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិជាស្ត្រីចំនួន១៦រូប ដែលបានឈរឈ្មោះប្រកួតប្រជែងនៅមណ្ឌលរាជធានីភ្នំពេញ ស្វាយរៀង តាកែវ បន្ទាយមានជ័យ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង សៀមរាប និងមណ្ឌលខេត្តកណ្ដាល។
បេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តស្វាយរៀង មាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឈរនៅលេខរៀងទី១ លោកស្រី ដួង វណ្ណា ឈរនៅលេខរៀងទី២ ខណៈលោកស្រី ឯក សុវណ្ណភារៈ ឈរជាបេក្ខជននៅលេខរៀងទី៥។ រីឯនៅមណ្ឌលរាជធានីភ្នំពេញ មានបេក្ខជនពេញសិទ្ធិជាស្ត្រីចំនួន ៣រូប គឺលោកស្រី អ៊ឹង កន្ថាផាវី លោកស្រី ឡោក ខេង និងលោកស្រី គ្រួច សំអាន។

នៅមណ្ឌលខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនពេញសិទ្ធិជាស្ត្រីចំនួន ២រូប គឺលោកស្រី និន សាផុន និងលោកស្រី នូ សុវណ្ណនី ហើយសម្រាប់មណ្ឌលខេត្តកំពត ស្ត្រីដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺលោកស្រី អ៊ុន សុគន្ធា និងលោកស្រី ចម និម្មល។
ដោយឡែក លោកស្រី ឃួន សុដារី ជាបេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកណ្ដាល លោកស្រី នួម សុភ័ណ បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តបន្ទាយមានជ័យ លោកស្រី កែ ច័ន្ទមុនី បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី ខេង សំវ៉ាដា បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តកំពង់ស្ពឺ លោកស្រី គង់ សាឡន បេក្ខជនពេញសិទ្ធិមណ្ឌលខេត្តព្រៃវែង និងលោកស្រី តឹករ៉េត កំរង ជាបេក្ខជនស្ត្រីពេញសិទ្ធិនៅមណ្ឌលខេត្តសៀមរាប៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


