សុខភាព
មកដឹងការងារមួយចំនួនធ្វើឲ្យស្ត្រី ប្រឈមមុខនឹងជំងឺមហារីកក្រពេញអូវែ
ការសិក្សាថ្មីមួយបានបង្ហាញថា ជាងកាត់សក់ អ្នកកែសម្ផស្ស និងគណនេយ្យករ អាចប្រឈមមុខនឹងជំងឺមហារីកក្រពេញអូវែយ៉ាងខ្ពស់ គួរឲ្យព្រួយបារម្ភ ។

បើយោងតាមការសិក្សាថ្មីដែលចេញផ្សាយដោយទស្សនាវដ្ដី “វេជ្ជសាស្ត្រការងារ និងបរិស្ថាន” បានឲ្យដឹងថា ក្រៅពីការងារមួយចំនួនខាងលើ, អ្នកធ្វើការនៅក្នុងផ្នែកលក់សម្លៀកបំពាក់ និងឧស្សាហកម្មសំណង់ក៏អាចមានហានិភ័យខ្ពស់កើតជំងឺមួយនេះផងដែរ ។
ទន្ទឹមនោះ ក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកសិក្សានៅសាកលវិទ្យាល័យ Montreal ក្នុងប្រទេសកាណាដា ក៏ធ្វើការប្រៀបធៀបលើស្ត្រី ៤៩១ នាក់ ដែលមានជំងឺមហារីកអូវែ ជាមួយស្ត្រី ៨៩៧ នាក់ដែលមិនមានជំងឺផងដែរ ហើយជាលទ្ធផល ស្ត្រីធ្វើការផ្នែកគណនេយ្យរយៈពេល ១០ ឆ្នាំ មានឱកាសកើតជំងឺមហារីកក្រពេញអូវែទ្វេដង ខណៈស្ត្រីធ្វើការសំណង់អាចកើតជំងឺមហារីកក្រពេញអូវែ ៣ ដង ។

ចំណែកឯជំនួយការក្នុងហាងទំនិញ និងអ្នកធ្វើការផ្នែកលក់ មានហានិភ័យកើនឡើង ៤៥ ភាគរយ ខណៈអ្នកកាត់ដេរកើនឡើងហានិភ័យដល់ទៅ ៨៥ ភាគរយឯណោះ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ អ្នកស្រាវជ្រាវនិយាយថា “ស្ត្រីដែលកើតមានជំងឺនេះទំនងជាប៉ះពាល់ជាមួយសារធាតុមួយចំនួនរួមមាន កម្ទេចកម្ទី ឬម្សៅប្រើក្នុងគ្រឿងសម្អាង, អាម៉ូញាក់, អ៊ីដ្រូសែន-ផេរ៉ូស៊ីត, ធូលីសក់, សរសៃសំយោគ, សរសៃប៉ូលីអេស្ទ័រ, សារធាតុពណ៌សរីរាង្គ, សារធាតុពណ៌ និងសារធាតុផ្សេងៗជាដើម” ។
យ៉ាងណាអ្នកសិក្សាបានសង្កត់ធ្ងន់ថា ការសន្និដ្ឋានមានកម្រិតនៅឡើយ ដូច្នេះពួកគេអំពាវនាវឲ្យធ្វើការស្រាវជ្រាវបន្ថែមទៀតពីការងារផ្សេងៗ ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ គ្រូពេទ្យណែនាំស្ត្រីឲ្យកាត់បំពង់ផាឡូប ដើម្បីការពារជំងឺមហារីកក្រពេញអូវែ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ